សិក្ខាសាលា “ភាសាសំស្ក្រឹតក្នុងវប្បធម៌ពុទ្ធសាសនាវៀតណាម”
(VOVWORLD) - នាថ្ងៃទី ១៤ មិថុនា សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៃទីក្រុងហាណូយបានបើកសិក្ខាសាលា ស្តីពី “ភាសាសំស្ក្រឹតក្នុងវប្បធម៌ពុទ្ធសាសនា វៀតណាម”។
នៅក្នុងសិក្ខាសាលា គណៈចាត់តាំងកម្មវិធីបានប្រគល់រង្វាន់ដល់អ្នកឈ្នះនៃការប្រលងសរសេរអំពីប្រទេសនិងប្រជាជនឥណ្ឌា |
នៅឯសិក្ខាសាលានេះ អ្នកស្រាវជ្រាវមួយចំនួនបានជឿជាក់ថា មានសញ្ញាបញ្ជាក់ថា ព្រះពុទ្ធសាសនាដែលជ្រាបចូលមកប្រទេសវៀតណាមពីសតវត្ស ទី ៣ មុនគ្រឹស្តសករាជ នៅទីក្រុង Hai Phong ដោយសារ ព្រះសង្ឃឥណ្ឌាមួយចំនួន អមដោយពាណិជ្ជករដែលមករកស៊ីនៅវៀតណាម មានន័យថាព្រះ ពុទ្ធសាសនាត្រូវបានជ្រាបចូលមក វៀតណាមតាំងពីយូរណាស់មកហើយ។ ទន្ទឹមនឹងការជ្រាបចូលព្រះពុទ្ធសាសនា គឺភាសាសំស្ក្រឹត ដែលជាភាសាមកពីឥណ្ឌាក៏ត្រូវបាន ស្គាល់ជាបណ្តើរៗ នៅប្រទេសវៀតណាម។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយគោលបំណង ជួយសមាជិកនិងពុទ្ធសាសនិកទទួលបានចំណេះដឹងកាន់ តែច្រើនអំពីភាសាសំស្ក្រឹតនិងវប្បធម៌ពុទ្ធសាសនាវៀតណាម។
ក្នុងឱកាសនេះ គណៈកម្មាធិការនៃសមាគមមិត្តភាពវៀតណាម - ឥណ្ឌាទីក្រុងហាណូយបានប្រគល់រង្វាន់នៃការប្រឡងសរសេរអំពីប្រទេសនិងប្រជាជនឥណ្ឌានិងចំណងមិត្តភាពវៀតណាម - ឥណ្ឌា។ គណៈមេប្រយោគបានផ្តល់រង្វាន់បុគ្គលចំនួន ៥ និងរង្វាន់សមូហភាពចំនួន ១ ផងដែរ៕