សិក្ខាសាលា “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅអាស៊ី”

សិក្ខាសាលា “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅអាស៊ី” - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា


(VOVworld)-នាថ្ងៃទី៥វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅបារាំងនិងមហាវិទ្យា ល័យធុរកិច្ចនិងអាជីវកម្ម ESSEC (ESSEC Business School) បានធ្វើជាអធិប
តីក្នុងសក្ខាសាលាឧទ្ទេសនាមអំពីបរិស្ថានវិនិយោគនៅវៀតណាម ក្រោម ប្រធាន
បទ “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅទ្វីបអាស៊ី”។ ថ្លែងមតិក្នុងពិធី
ប្រារព លោក Philippe Pasdelou ប្រធានមហាវិទ្យា ល័យធុរកិច្ចនិងអាជីវកម្ម
ESSEC បានសង្កត់ធ្ងន់ថា បារំាងជាអ្នកធ្វើហិរញ្ញប្បទានអឺរ៉ុបធំលំដាប់ទី២ អំពី
ការជួយឧបត្ថម្ភអភិវឌ្ឍន៌សម្រាប់វៀតណាម។ ប្រកាសនេះបានបង្ហាញតាម រយៈការដែលបារាំងតាមដានគោលនយោបាយពង្រឹងនិងពង្រីកទំនាក់ទំនងដៃ​គូជាមួយវៀតណាម។

សិក្ខាសាលា “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅអាស៊ី” - ảnh 2
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung

       
        ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung បានឲ្យ​ដឹង
ថា បារំាងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅអឺរ៉ុប។ តាមលោក Duong
Chi Dung ថាការផ្លាស់ប្តូរពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ
កំពុងឈរលើឳកាសដ៏ធំធេង ដោយទំនាក់ទំនងប្រពៃណីពីយូរអង្វែង ពិសេសក្នុង
ក្របខ័ណ្ឌទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តត្រូវបានកំណត់ពី ដំណើរទស្សនកិច្ចបារាំង
របស់នាយករដ្ឋមន្រ្តីវៀតណាមនាខែកញ្ញាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ