សិក្ខាសាលា “សមាគមន៍កសិករវៀតណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ”
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែមិថុនា នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករ វៀតណាមបានរៀបចំសិក្ខាសាលាដោយប្រធានបទ “សមាគមន៍កសិករវៀត ណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ”។
ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ dangcongsan.vn) |
គិតរហូតមកដល់បច្ចុប្បន្ននេះ មានកសិករចំនួន២លាន៧សែននាក់ដែល ត្រូវបានសមាមន៍កសិករគ្រប់ជាន់ថ្នាក់ហ្វឹកហ្វឺន និងផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេក វិទ្យា។ តាមនោះ បានបង្កើតឡើងរូបសណ្ឋានដាំដុះដំណាំ ចិញ្ចឹមសត្វនិងផលនេ សាទប្រកបដោយសុវត្ថិភាពតាមស្ដង់ដារ VietGap ប្រមាណ ១១ពាន់រូបសណ្ឋាន ហើយរូបសណ្ឋានផលិតកម្មដោយតភ្ជាប់នឹងការប្រមូលទិញផលិតផលតាមខ្សែសង្វាក់តម្លៃចំនួន១៧ម៉ឺនរូបសណ្ឋាន។ មានគ្រួសារកសិករជាង១៥១ពាន់គ្រួសារ ដែលត្រូវបានខ្ចីទុនកម្ចីដើម្បីអភិវឌ្ឍន៍ផលិតកម្ម។
លោក Thao Xuan Sung ប្រធានសមាគមន៍កសិករវៀតណាមបានចាត់ ទុកថា រាល់លទ្ធផលទាំងនោះបានឆ្លុះបញ្ចាំងនូវការស្រុះចិត្តគំនិតក៏ដូចជាការខិត ខំប្រឹងប្រែងដ៏ធំធេងរបស់សមាគមន៍កសិកម្មពីថ្នាក់មជ្ឈឹមចុះនៅមូលដ្ឋាន។ លោកបានជម្រាបបន្តថា៖
“ក្នុងសិក្ខាសាលាថ្ងៃនេះ គោលបំណងរបស់បណ្ដាតំណាងនោះគឺ រដ្ឋា ភិបាលនឹងផ្ដោតទៅលើការវិនិយោគ លើកកម្រិត កែលម្អប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធអគ្គីសនីជាតិនិងប្រព័ន្ធស្រោចទឹក ទឹកសម្រាប់សកម្មភាពប្រចាំថ្ងៃ។ នេះ ជាវិស័យទាំងបីដែលប្រជាកសិករត្រូវការយ៉ាងខ្លាំងបំផុត។ សមា គមន៍កសិករ វៀតណាមត្រូវសហការជាមួយរដ្ឋាភិបាលដើម្បីកសាងនិងអនុវត្តន៍គោល នយោបាយស្ដីពីកិច្ចការពារអភិវឌ្ឍព្រៃឈើ ហើយប្រជាកសិករត្រូវប្រកបរបរ រកស៊ីដោយព្រៃឈើបានដែរ។ ទន្ទឹមនឹងនោះ ត្រូវមានកម្មវិធីដោយឡែកស្ដីពីការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ពលករជនបទនិយាយរួម និងពលករកសិកម្មនៅ តំបន់ជនជាតិភាគតិចនិយាយដោយឡែក ផងដែរ”៕