សិក្ខាសាលា «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរ ភាព» នៅរុស្ស៊ី
|
សិក្ខាសាលា «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរ ភាព» នៅរុស្ស៊ី (VNA) |
(VOVworld) – នាថ្ងៃទី ៨ កញ្ញា នៅទីក្រុងម៉ូស្គូ សិក្ខាសាលាដោយប្រធានបទ
«សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរភាព» ត្រូវបានរៀបចំ
ឡើងដោយមានការចូលរួមរបស់អ្នកប្រាជ្ញអ្នកស្រាវជ្រាវជួរមុខលើវិស័យអាស៊ី-
ប៉ាស៊ីហ្វិករបស់រុស្ស៊ី តំណាងនៃក្រសួងការបរទេសរុស្ស៊ីរួមជាមួយមជ្ឈដ្ឋានសារព័
ត៌មានជាតិនិងអន្តរជាតិ។ លោក Sergey Baburin អនុប្រធានអចិន្ត្រៃយ៍សមាគម
អន្តរជាតិបណ្ដាមូលនិធិសន្តិភាពនិងជាសមាជិកឌុយម៉ាជាតិរុស្ស៊ីបានធ្វើជា
អធិបតីសិក្ខាសាលានេះ។ បទអន្តរាគមន៍ទាំង ១០ បានវិភាគទស្សនៈវិស័យជា
ច្រើនក្នុងជំលោះលើសមុទ្រខាងកើតតាំងពីមុនរហូតមកដល់បច្ចុប្បន្នលើ
វិស័យនយោបាយសេដ្ឋកិច្ចក៏ដូចជា នាំចេញការវាយតំលៃនិងការបញ្ជាក់អំពី
សាលក្រម របស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍អន្តរជាតិ (PCA) ដែលត្រូវបាន
ប្រកាសនាថ្ងៃទី ១២ កក្កដា កន្លងទៅ ក្នុងនោះអះអាងថា៖ រាល់សេចក្តី
ប្រកាសអធិបតេយ្យភាព របស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋាន
គតិយុត្តិទេ។ អង្គសន្និសីទ សង្ឃឹមថា៖ ភាគីទាក់ទិននានាគប្បីស្វែងរក
វិធានការណ៍ដោះស្រាយជំលោះ ដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា ឬ
គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោយឈរលើការប្រតិបត្តិតាមច្បាប់
អន្តរជាតិ សន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២៕