សក្ដានុពលនៃម្ហូប Halal នៅទីផ្សារវៀតណាម
(VOVWORLD) - គួរបញ្ជាក់ថា ម្ហូបអាហារ Halal ជាប្រភេទម្ហូប ភេសជ្ជៈរបស់ជនអ៊ីស្លាម ដែលត្រូវបានផ្ដល់វិញ្ញាបនបត្រតាមសំណូមពរនានារបស់សាសនាអ៊ីស្លាម ក៏ដូចជាស្របទៅតាមបទបញ្ញត្តិដ៏តឹងរឹងស្ដីពីសុវត្ថិភាព អនាម័យម្ហូបអាហារ ផងដែរ។
អនុរដ្ឋមន្រ្តីប្រចាំ ការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ថ្លែងនៅវេទិកា។ (រូបថត៖ baoquocte.vn) |
នាព្រឹកថ្ងៃទី៣០ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត ណាមបានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរៀបចំវេទិកា “សក្ដានុពលនៃទីផ្សារម្ហូប Halal លើទូទាំងពិភពលោកនិងឱកាស ចំពោះវៀតណាម” ដោយមានការចូលរួមទាំងដោយផ្ទាល់និងតាមប្រព័ន្ធ វីដេអូរបស់បណ្ដាតំណាងនិងសហគ្រាសនៅក្នុងនិងក្រៅប្រទេស។
នេះជាលើកដំបូងហើយដែលមានវេទិកាស្ដីពីម្ហូប Halal ត្រូវ បានរៀបចំឡើងនៅវៀតណាម។ ថ្លែងនៅពិធីបើកវេទិកា អនុរដ្ឋមន្រ្តីប្រចាំ ការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ ធ្ងន់ថា៖
“ជម្ងឺរាតត្បាត Covid-19 បង្កផលប៉ះពាល់អវិជ្ជមានទៅលើគ្រប់ វិស័យនៃជីវភាពសេដ្ឋកិច្ច-សង្គម បណ្ដាលឲ្យមនុស្សជាង១លាននាក់ស្លាប់ ខ្សែសង្វាក់ផ្គត់ផ្គង់លើទូទាំងពិភពលោកត្រូវដួលរលំ និងពាណិជ្ជកម្មអន្តរ ជាតិត្រូវកក់ស្ទះ ព្រមទាំងគំរាមកំហែងដោយផ្ទាល់ទៅលើសន្តិសុខស្បៀង អាហារពិភពលោកទៀតផង។ ក្នុងបរិបទនោះ ការគ្រប់គ្រងជម្ងឺរាតត្បាតឲ្យ បានល្អផង និងការស្ដារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទៀតផង គឺជា ភារកិច្ចបន្ទាន់ចំពោះវៀតណាមក៏ដូចជាប្រទេសទាំងឡាយលើពិភពលោក។ ហើយការរៀបចំវេទិកាថ្ងៃនេះជាគំនិតផ្ដួចផ្ដើមមួយសំដៅអនុវត្ត គោលដៅទាំង២ពោលខាងលើ”។
គួរបញ្ជាក់ថា ម្ហូបអាហារ Halal ជាប្រភេទម្ហូប ភេសជ្ជៈរបស់ជនអ៊ីស្លាម ដែលត្រូវបានផ្ដល់វិញ្ញាបនបត្រតាមសំណូមពរនានារបស់សាសនាអ៊ីស្លាម ក៏ដូចជាស្របទៅតាមបទបញ្ញត្តិដ៏តឹងរឹងស្ដីពីសុវត្ថិភាព អនាម័យម្ហូបអាហារ ផងដែរ។ ជាមួយនឹងបរិមាណជនអ៊ីស្លាមជិត២ពាន់លាននាក់ និងនិន្នាការ ដែលមនុស្សមិនមែនម៉ូស្លីមនិយមម្ហូប Halal កាន់តែច្រើនឡើងៗ នោះ ទីផ្សារម្ហូប Halal កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយមាន សក្ដានុពលដ៏ធំធេង៕