សកម្មជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាល

សកម្មជំនះពុះពារលើផលវិបាកនៃទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាល - ảnh 1
ក្រុមការងាររដ្ឋាភិបាលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមកបំពេញការងារនៅដំបន់ត្រូវលិចទឹកខ្លាំងនៅទីរួមស្រុក An Nhon ខេត្ត Binh Dinh។ (VOV)

        Vovworld-តាមមជ្ឈមណ្ឌលបង្កប្រឆាំងខ្យល់ព្យុះទឹកជំនន់ដំបន់ភាគកណ្ដាល​
វៀតណាមនិង Tay Nguyen គិតមកដល់ពេលព្រឹកថ្ងៃទី១៩វិច្ឆិកា ភ្លៀងទឹកជំនន់​
បាន​ធ្វើឲ្យមនុស្សចំនួន៤១នាក់ត្រូវស្លាប់ ៥នាក់បាត់ខ្លួននិង៧៤នាក់ទៀតរង​
របួស។ នាព្រឹកថ្ងៃទី១៩វិច្ឆិកា ក្រុមការងាររដ្ឋាភិបាលដឹកនាំដោយ​ឧបនាយក​រដ្ឋ
មន្ត្រី Hoang Trung Hai បានមកបំពេញការងារនៅដំបន់ត្រូវលិចទឹកខ្លាំងនៅ​ទីរួម​​
ស្រុក An Nhon ខេត្ត Binh Dinh។ ក្នុងវគ្គភ្លៀងទឹកជំនន់កន្លងមក នៅខេត្ត Quang
Ngai ភ្លៀងទឹកជំនន់​បានធ្វើ​ឲ្យ​មនុស្សចំនួន១៣នាក់ត្រូវស្លាប់។​លោក Le Viet Chu ប្រធានគណៈកម្មាធិការ​រណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ngai បាន​ឲ្យដឹង
ថា៖

        “ខេត្ត ស្រុកឃុំបានដកប្រភពទុកបំរុងនិងមូលនិធិជួយសង្គ្រោះដើម្បីជួយ
ឧបត្ថម្ភ​ឲ្យ​ប្រជាជន។ ប៉ុន្តែលើស្ថានភាពជាក់ស្ដែងគឺមិនបានជាប៉ុន្មានទេគឺតិចតូច
បើប្រៀបនឹង​ការ​ខូច​ខាត​របស់ប្រជាជន។ យើងខ្ញុំចង់ឲ្យអង្គភាពអាជីវកម្ម ដំបន់
ផ្សេងៗរួមដៃ​ចែក​រំលែក​ជាមួយ​ប្រជាជន។​ យ៉ាងតិចបំផុតគឺធានាឲ្យប្រជាជនបាន​
ហូបចុកក្នុង​រយៈពេល៣ខែ ដើម្បី​គេ​បន្តផលិតកម្មនិងបង្កើតឡើងផលិតផលចិញ្ចឹម
ខ្លួន​ឯង​បាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ