សកម្មភាពក្នុងសម័យប្រជុំលើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាថ្ងៃទី១៣ ខែសីហា នៅរដ្ឋធានីហាណូយ ក្នុងក្របខ័ណ្ឌសម័យប្រជុំលើក ទី២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានរៀបចំសកម្មភាពសួរ ដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការ ជនជាតិលោក Do Van Chien និងរដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam។ 
សកម្មភាពក្នុងសម័យប្រជុំលើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការ ជនជាតិលោក Do Van Chien និងរដ្ឋមន្រ្តីក្រសួងនគរបាលលោក To Lam (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ការសួរដេញដោលលើកនេះនឹងផ្តោតទៅ លើគោលនយោបាយស្ដីពីជនជាតិភាគតិចក្នុងការទាក់ទងជាមួយសេវាកម្មសង្គមជាសារវ័ន្ត ការងារកាត់បន្ថយភាពក្រីក្រដោយចីរភាព ការលើកស្ទួយជីវភាពរស់ នៅទាំងខាងសម្ភារៈនិងស្មារតីចំពោះជនជាតិភាគតិច និងការងារធានា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសគឺនៅទីក្រុងធំៗនិងមណ្ឌល ឧស្សាហកម្ម។

នៅសម័យប្រជុំនេះដែរ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Truong Hoa Binh និងបណ្ដារដ្ឋមន្ត្រីនៃក្រសួងផែនការនិងវិនិយោគ ក្រសួងហិរញ្ញវត្ថុ ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងគមនាគមន៍ដឹកជញ្ជូន ក្រសួងអប់រំនិងបណ្ដុះ បណ្ដាល ក្រសួងសុខាភិបាល ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ ក៏ចូលរួមឆ្លើយសំណួរដេញដោលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ