សកម្មភាពក្នុងឱកាសរំលឹកខួយទិវាសារពត៌មានបដិវត្តន៍វៀតណាម
(VOV WORLD) /  
|
រូបថត VOV |
Vovworld- ថ្ងៃទី២៨មិថុនាជាទិវារំលឹកខួយទិវាសារពត៌មានបដិវត្តន៍វៀតណាម។មុននោះ៨៨ឆ្នាំ(ទី២៨មិថុនា១៩២៥- ទី២៨មិថុនា២០១៣)លោកប្រធានហូជីមិញ
បានបង្កើតកាសែត Thanh Nien -ជាកាសែត បដិវត្តន៍វៀតណាមដើមដំបូងដែល
កសាងគ្រឹះស្ថានឲ្យខឿនសារពត៌មានបដិវត្តន៍ក្រោយនោះ។ក្នុងឱកាសនេះលោក
Vu Hien អតីតអគ្គនាយកវិទ្យុសំលេងវៀតណាមបានមានអត្ថបទដោយគូសបញ្ជាក់
តួនាទីនៃសារពត៌មានបដិវត្តន៍វៀតណាម។ក្នុងនោះ លោកVu Hienលើកច្បាស់ថា៖
បក្សកម្មុយនិស្តវៀតណាមចាត់ទុកអ្នកកាសែតជាយុទ្ឋជនលើសមរភូមិសតិអារម្មណ៍
វប្បធម៏និង សារពត៌មានជាឧបករណ៍សក្តិសិទរបស់បក្សសារពត៌មានជាមធ្យោបាយ
ប្រចាំថ្ងៃជួបប្រាស្រ័យជាមួយប្រជាជនហើយនៅជាវេទិការរបស់និងឆ្លើយតបរាល់
បញ្ហាថ្មីដែលជីវភាពរស់នៅចោទឡើងព្រមទាំងតស៊ូប្រឆាំងនឹងឧបាយកលខ្មៅងងិត
នៃបណ្តាអានុភាពអមិត្តជាដើម។ផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយបក្សសារពត៌មាន
វៀតណាមបានបំពេញបណ្តាភារកិច្ចរបស់ខ្លួនដ៍ល្អប្រសើរ។ក្នុងឱកាសនេះសកម្មភាព
ជាច្រើនបានប្រព្រឹត្តទៅ ដើម្បីស្ងើចសរសើរបណ្ដាអ្នកកាសែត ត្រូវបានប្រព្រឹត្តទៅនៅ
ក្នុងទូទាំងប្រទេសវៀតណា។សកម្មភាពលេចធ្លោបំផុតនោះគឺពិធីប្រគល់ជូនរង្វាន់
សារព័ត៍មានជាតិ លើកទី ៧ ឆ្នាំ ២០១២ ត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ២១ មិថុនា
នៅទីក្រុងហាណូយ។ រង្វាន់សារព័ត៍មានជាតិ លើកនេះ មានបណ្តាវណ្ណកម្មច្រើនបំផុត
ពីមុនមក ជាមួយវណ្ណកម្មចំនួន ជាង ១៥០០។ស្ដីពីគុណភាពនៃបណ្ដាវណ្ណកម្មនោះ
លោក Ha Minh Hue អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាររង្វាន់សារព័ត៍មានជាតិ បានអោយដឹងថា÷“តាមខ្ញុំ បណ្ដាវណ្ណកម្មចូលរួមការប្រឡងលើកនេះ បានបំភ្លឺយ៉ាងល្អនូវប្រធានបទ
នានា អ្នកយកព័ត៍មានចេះរបៀបបង្ហាញ នឹងលើកច្បាស់នូវរាល់បញ្ហាដែលសាធារណះមតិយកចិត្តទុកដាក់។”
មុននោះ នារសៀលថ្ងៃទី២០ មិថុនា គណះកម្មាធិការបញ្ជាណែនាំណាមបូខាងលិច
បានរៀបចំជំនួបប្រាស្រ័យបណ្ដាស្ថាប័នសារព័ត៍មានមជ្ឈឹម និងតំបន់ ប្រចាំនៅក្នុងទីក្រុង
Can Tho។ ក៏នាថ្ងៃនេះដែរ ខេត្ត Dien Bien(ភាគខាងជើងវៀតណាម) រៀបចំជំនួបប្រាស្រ័យ
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៨ទិវាសារព័ត៍មានបដិវត្តន៍វៀតណាមផងដែរ៕
-VOV WORLD