សកម្មភាពឆ្ពោះទៅខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីថ្ងៃទី២៧កក្កដា

(VOVWORLD) -នាព្រឹកថ្ងៃទី២១កក្កដា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាស អាជីវ ករជាយុទ្ធជនពិការឆ្នើម។


ក៏នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូន អំណោយនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនមានជំងឺ យុទ្ធជនពិការនិងជនមានគុណូប ការៈខេត្ត Ha Nam។ នៅទីនេះ លោក Tran Thanh Man បានលើកច្បាស់ថា៖

        “ខ្ញុំស្នើឲ្យរណសិរ្សមាតុភូមិខេត្ត Ha Nam បន្តបំផុសមូលនិធិតបស្នងសងគុណ ដើម្បីថែទាំគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីលើទូទាំងខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ គប្បីផ្តោតការយកចិត្តទុកដាក់ថែទាំយុទ្ធជនមានជំងឺនៅបណ្តាមជ្ឈមណ្ឌល ដើម្បី ពួកគាត់មានលក្ខណៈរស់នៅល្អប្រសើរបំផុត”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ