សកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការថ្ងៃទី២៧កក្កដា

(VOVworld)-នាថ្ងៃទី២៧កក្កដា នាយឧត្តមសេនីយ៍ Tran Dai Quang សមាជិក
ការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមបានអញ្ជើញ
មក ដាក់កម្រងផ្កានិងអុធធុបនៅស្តូបរលឹកវិញ្ញាណក័្ខន្ធយុទ្ធជនពលីនៅខេត្ត
Ninh Binh ភាគខាងជើងវៀតណាម។

សកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការថ្ងៃទី២៧កក្កដា - ảnh 1
ពិធីឧទ្ទិសកុសលបង្សកូល និងពិធីបួងសួងឲ្យបណ្តាវីរជនពលី
នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម នៅ Dong Mo
ទីរួម ខេត្ត Son Tay

        កម្មវិធីសិល្បៈ “ពិសិដ្ឋវៀតណាម” ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧
កក្កដា នៅទីក្រុងហាណូយ សំដៅលើកដំកើងនិងតបស្នងសងគុណចំពោះ
យុទ្ធជនពលី គ្រួសារយុទ្ធជនពលី ។ ថ្លែងមតិក្នុងកម្មវិធី រដ្ឋមន្រ្តីក្រសួងការងារ​យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បាន
សង្កត់ធ្ងន់ថា៖“កម្មវិធីសិល្បៈពិសិដ្ឋវៀតណាម ជាសកម្មភាពសង្គមពោពេញ
ទៅដោយ​អត្ថន័យ រួមចំណែកក្នុងការអប់រំមោទនភាព ផ្តល់មកនូវកម្លាំងពលំ
និងការទទួល ខុសត្រូវរបស់យើងចំពោះកំណាត់ផ្លូវនាពេលអនាគត។”

        ក្នុងថ្ងៃដដែល នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម នៅ Dong Mo
ទីរួម ខេត្ត Son Tay ជាយទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីឧទ្ទិសកុសល
បង្សកូល និងពិធីបួងសួងឲ្យបណ្តាវីរជនពលី។ ជាពិសេស ក្នុងពិធីនេះ​ក៏
សម្តែងក្តីសោក ស្តាយចំពោះយុទ្ធជនចំនួន១៩នាក់​របស់ផ្នែកកងទ័ពជើង
អាកាស ដែលពលីជីវិតក្នុងការធ្លាក់យន្តហោះនៅឃុំ Thach Hoa ស្រុក
Thach That ជាយ ទីក្រុងហាណូយនាថ្ងៃទី៧កក្កដាកន្លងទៅ។ ចូលរួមក្នុង
ពិធី បងស្រី Hoang Hong Thanh ប្រពន្ធរបស់យុទ្ធជនពលី វរសេនីយ៍ឯក​
Hoang Lai Long បានចែករំលែកថា៖

        “ខ្ញុំសូមថ្លៃងអំណគុណចំពោះថ្នាក់ដឹកនាំ អង្គភាព ព្រះសង្សគ្រប់
អង្គដែលបានរៀបចំកម្មកវិធីឧទ្ទិសកុសលបង្សកូលជូនដល់ យុទ្ធជនពលី
ទាំងអស់ដែលបាត់បង់ជីវិត​ដើម្បីខឿនឯករាជ្យរបស់ប្រទេសជាតិ” ក៏ដូចជា យុទ្ធជនដែលត្រូវស្លាប់ក្នុងគ្រោះថ្នាក់ ធ្លាក់យន្តហោះនាថ្ងៃទី៧កក្កដា
កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ