សកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVworld)-នាថ្ងៃទី១កុម្ភៈ ក្នុងឱកាសរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយ
និស្ត វៀតណាម (ថ្ងៃទី៣កុម្ភៈ១៩៣០-ថ្ងៃទី៣កុម្ភៈ២០១៥) គណៈកម្មាធិការបក្សទី
ក្រុង ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុង
ហូជីមិញបានរៀបចំពិធីប្រគល់ គត្តិនាមថ្នាក់រដ្ឋ “វីរៈអ្នកម្តាតវៀតណាម” ជូនចំពោះ
អ្នកម្តាយចំនួន២៨៨នាក់។

        នាព្រឹកថ្ងៃដដែល សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញ បានរៀបចំពិធីសិល្បៈ
“ពាក្យសម្បថស្មោះត្រង់ជានិច្ច”។ ក៏ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនទីក្រុងហូជី
មិញ បានលើកដំ កើង លើកសរសើរបក្ខជនវ័យក្មេងគំរូចំនួន៨៥នាក់។ បងស្រី
Tran Thi Chinh អតីតនិស្សិត មហាវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ ជាបក្ខជន
គំរូ១រូបក្នុងចំណោម៨៥នាក់ទទួលបាន ការស្ងើចសរសើរ បានឲ្យដឹងថា៖

        “ខ្ញុំមានអារម្មណ៍សប្បាយណាស់ សុភមង្គលនិងមានមោទនភាពចំពោះខ្លួន
ឯង។ នេះ ជាកម្លាំងចលករដើម្បីជួយប្អូនអភិវឌ្ឍន៍ខ្លាំងក្លារជាងទៀត រួមចំណែក
ជាងទៀតសម្រាប់ សង្គម ជាពិសេសជួយឲ្យសតិអារម្មណ័នយោបាយរបស់ប្អូន
រឹងមាំជាង”។

សកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1
សម្តែងសិល្បៈក្នុងកម្មវិធីមានទំនុកទុកចិត្តស្មោះត្រង់ជានិច្ច
ចំពោះបក្ស

        ក៏នៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី៣១មករា បានប្រព្រឹត្តទៅកម្មវិធីជួប
ប្រាស្រ័យ សិល្បៈពិសេសក្រោមប្រធានបទ “ទំនុកទុកចិត្តស្មោះត្រង់ជានិច្ច
ចំពោះបក្ស” ។​ចូលរួម​ពិធីនេះ បក្ខជននិងជាអ្នកបដិវត្ដន៍ជើងចាស់ Le Huy
Quyen បានចែករំលែកថា៖

        “បញ្ហាធំឬតូចគឺត្រូវការដឹកនាំរបស់បក្ស។ ខ្ញុំសង្ឃឹមថា បក្ខជនវ័យក្មេង
ពង្រីកឲ្យបាន ស្មារតីបដិវត្ដន៍របស់ជំនាន់បក្ខជនមុននេះ។ ត្រូវយកអ្នកបដិវត្ដន៍
ជំនាន់មុនធ្វើជាគំរូដើម្បី បំពេញល្អការងារ។ ហើយការងារអ្វីៗក៏ត្រូវធ្វើឲ្យល្អៗ
ផងដែរ”។

        រីឯនៅបរទេស នាថ្ងៃទី៣១មករា គណៈកម្មាធិការបក្សនៃស្ថានទូតវៀត
ណាមប្រចាំនៅឥណ្ឌាបានរៀបចំពិធីមិទ្ធីងរំលឹកខួបលើកទី៨៥នៃទិវាបង្កើត
បក្សកុម្មុយនិស្តវៀតណាម។ ក៏ក្នុងឱកាសនេះដែរ គណៈកម្មាធិការបក្សនៃ
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានបើក វគ្គបំប៉ន់ចំណេះដឹងអំពីបក្ស
សម្រាប់សិក្ខាកាមចំនួន២០នាក់ជាមហាជនសកម្មដែលកំពុង សិក្សារៀនសូត្រ
និងបំពេញការងារនៅឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ