សកម្មភាពជាច្រើនក្នុងទិវាកំណាព្យវៀតណាមលើកទី១៥
|
សកម្មភាពជាច្រើនក្នុងទិវាកំណាព្យវៀតណាមលើកទី១៥ |
(VOV)_នាថ្ងៃទី៩កុម្ភះ នៅស្រុក Loc Ha ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)
បានប្រព្រឹត្តទៅទិវាកំណាព្យវៀតណាម។ គោលដៅរបស់ទិវានេះគឺអះអាងនិងលើកសរ
សើរតំលៃកំណាព្យក្នុងជីវភាពរស់នៅខាងវប្បធម៌ស្មារតី។ ពិសេស ទិវាកំណាព្យវៀត
ណាមលើកនេះបានរៀបចំឡើងនៅវិហារ ស្ដេចMai Hac De ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍ទិវា១០ឆ្នាំបង្កើតស្រុកLoc Ha និងក៏ជាឱកាសឧទ្ទេសនាមអំពីស្នាដៃ
របស់បណ្ដាអ្នកអក្សសាស្ត្រ និងសិល្បករ។ នេះក៏ជាស្ពានតភ្ជាប់អ្នកនិពន្ធ វណ្ណកម្ម
និងមហាជន។
នាយប់ថ្ងៃទី៩កុម្ភះ គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំ
ទិវាកំណាព្យវៀតណាម លើកទិ១៥ដោយប្រធានបទ៖ រួមដំណើរនិងច្នៃប្រឌិត និងប្រ
គល់រង្វាន់ការប្រឡងនិពន្ធកំណាព្យ ៖”២០ឆ្នាំត្រឡប់មក Quang Nam ”។
ក៏ក្នុងយប់ថ្ងៃទី៩កុម្ភះ នៅខេត្ត Hoa Binh បានប្រព្រឹត្តទៅទិវាកំណាព្យវៀត
ណាម ឆ្នាំ ២០១៧។ ដោយប្រធានបទ៖ “ រួមដំណើរនិងច្នៃប្រឌិតថ្មី” រាត្រីកំណាព្យ
លើកនេះបានឧទ្ទេសនាមអំពីវណ្ណកម្មឆ្នើមជាង៣០ ស្ដីអំពីស្រុកកំណើត ប្រទេស
ជាតិ មានតំលៃវិចិត្រសិល្បះខ្ពស់៕