សកម្មភាពជាច្រើនក្នុងឱកាសនៃទិវាគ្រួសារវៀតណាម ២៨ មិថុនា

(VOVWORLD) -នាថ្ងៃទី ២៧ មិថុនា នៅ ខេត្ត Quang Tri បានប្រព្រឹត្តិទៅមហាស្រព "បាយឆ្ងាញ់ - កូនមានសុខភាពល្អ"
សកម្មភាពជាច្រើនក្នុងឱកាសនៃទិវាគ្រួសារវៀតណាម ២៨ មិថុនា - ảnh 1សកម្មភាពជាច្រើនក្នុងឱកាសនៃទិវាគ្រួសារវៀតណាម ២៨ មិថុនា (Internet) 

នាថ្ងៃទី ២៧ មិថុនា នៅ ខេត្ត Quang Tri បានប្រព្រឹត្តិទៅមហាស្រព "បាយឆ្ងាញ់ - កូនមានសុខភាពល្អ" ដើម្បីអបអរសាទរទិវាគ្រួសារវៀតណាម ថ្ងៃទី ២៨ មិថុនា។ នៅទីនេះ បណ្ដាក្រុមគ្រួសារបានចូលរួមសកម្មភាពដូចជា៖"សាកល្បងទេពកោសល្យជាមួយចុងភៅKnorr" និងកម្មវិធីផ្សេងៗទៀត។

     គណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានរៀបចំពិធីជំនួបមុខដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃទិវាក្រួសារវៀតណាម ( ២៨ មិថុនា) លើកសរសើរក្រុមគ្រួសារវប្បធម៌ មនុស្សល្អ ទង្វើល្អជាដើម។ ខេត្ត Ha Giang បានបំផុសយុទ្ធនាការផ្សព្វផ្សាយខែសកម្មភាពជាតិស្ដីពីការបង្ការប្រឆាំងអំពើហិង្សាក្នុងគ្រួសារនិងលើកសរសើរក្រុមគ្រួសារឆ្នើមនៅទូទាំងខេត្ត Ha Giang ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ