សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVworld) - នាយប់ថ្ងៃទី១៧ ឧសភា នៅតំបន់ស្ដូបលោកប្រធានហូជីមិញដែល
ទើបនឹងបានសម្ពោធនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅ
កម្មវិធីជួបប្រាស្រ័យសិល្បៈពិសេសដោយមានចំណងជើងថា “ហូជីមិញស្អាតបំផុត ឈ្មោះរបស់លោក”។កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវ
រីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា) និង
លើកទី១០៤នៃទិវាលោកប្រធានហូជីមិញចេញធ្វើដំណើរស្វែងរកផ្លូវសង្រ្គោះជាតិ
(ថ្ងៃទី៥ មិថុនា)។មានវត្តមានក្នុងកម្មវិធីនេះ អនុសេនីយ៍ឯកបម្រុង Ngo Van The យុទ្ធជន១នាក់នៅប៉ុស្តិការពារព្រំដែនកំពង់ផែ Sai Gon បានរៀបរាប់ថា៖
“ចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈពិសេសថ្ងៃនេះ ក្នុងនាមជាកម្មាភិបាលនាយ
ទាហានវ័យក្មេង យើងខ្ញុំស្ម័គ្រចិត្តខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំ
ណែក ក្នុងកិច្ចការពាររឹងមាំសន្តិសុខ អធិបតេយ្យភាពនៅកំពង់ផែទីក្រុងហូជីមិញ
សក្ដិសមជាទីក្រុងដែលមានឈ្មោះរបស់លោកប្រធានហូជីមិញ”។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1
កម្មវិធីជួុបប្រាស្រ័យសិល្បៈ "ហូជីមិញ-ស្អាតបំផុតឈ្មោះរបស់លោក"

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធាន
ហូជីមិញ នាយប់ថ្ងៃទី១៩ ឧសភា​ លើកាណាល់ VTV១ ស្ថានីយ៍ទូរទស្សន៍វៀត
ណាមនឹងផ្សាយខ្សែភាពយន្តឯកសារដោយមានចំណងជើងថា “ហូជីមិញ-បទ
ចម្រៀងសេរីភាព”។ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីកិត្យានុភាពនិងឥទ្ធិពលរបស់
យុទ្ធជនកុម្មុយនិស្តហូជីមិញចំពោះបណ្ដាប្រជាជាតិរងការគាបសង្កត់ជិះជាន់លើ
ពិភពលោក។

ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម តំណាង
របស់រដ្ឋអំណាចនិងប្រជនជនព្រំដែននៅខេត្ត Quang Ninh ភាគខាង ជើងវៀតណាម បានអញ្ជើញចូលរួមកម្មវិធី “ទេសចរណ៍ក្រហម-តាមស្នាមជើងរបស់លោកប្រធាន
ហូជីមិញ” និងមហោស្រពប្រជាជនព្រំដែនវៀតណាម-ចិន នៅខេត្ត Guangxi របស់
ចិន។ស្ដីពីអត្ថន័យរបស់កម្មវិធីនេះ លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គ
ការមិត្តភាពវៀតណាមបានលើកច្បាស់ថា៖ “ស្នាមជើងនិមួយៗរបស់លោកប្រធានហូជីមិញនៅលើដែនដីចិន សុទ្ធតែផ្សារភ្ជាប់
ទៅនឹងព្រឹត្តិការណ៍ដ៏សំខាន់របស់បដិវត្តន៍វៀតណាម និងគូសសញ្ញាសំគាល់លើ
ទំនាក់ទំនងភាតរៈដែលពោរពេញទៅដោយមនោសញ្ចេតនារវាងប្រទេសយើង
ទាំង២។កម្មវិធីនេះជាឱកាសដើម្បីយើងសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌
របស់ជំនាន់មុនៗ ព្រមទាំងរួមចំណែកអប់រំប្រជាជននៃប្រទេសទាំង២ ជាពិសេស
គឺជំនាន់វ័យក្មេង បន្តគោរពនិងពង្រីកចំណងមិត្តភាពវៀតណាម-ចិន ដោយឥត
ឈប់ឈរ”។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2
លោក Vu Xuan Hong (ខាងស្ដាំ)ជូនរូបសំណាកលោកប្រធានហូជីមិញ
សំរាប់អគារមិត្តភាពវៀតណាម-ចិន

មិនត្រឹមតែត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប៉ុណ្ណោះទេ សកម្មភាពរំលឹកខួបអនុ
ស្សាវរីយ៍នៃទិវាកំណើតលោកប្រធានហូជីមិញត្រូវបានរៀបចំឡើងនៅប្រទេសជា
ច្រើនលើពិភពលោកទៀតផង។នារសៀលថ្ងៃទី១៧ ឧសភា ស្ថានទូតវៀតណាម
ប្រចាំនៅឥណ្ឌាបានរៀបចំពិធីមីទ្ទិញនិងប្រគល់រង្វាន់នៃការប្រឡងស្វែងយល់អំពី
វៀតណាមនិងលោកប្រធានហូជីមិញ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh បានលើកច្បាស់ថា រាល់អត្ថបទដែលចូលរួម
ក្នុងការប្រឡងនេះ បានបញ្ជាក់ថែមទៀតថា ប្រជាជន ឥណ្ឌាយល់ដឹងយ៉ាងជ្រាល
ជ្រៅអំពីលោកប្រធានហូជីមិញ អំពីប្រទេសវៀតណាម ក៏ដូចជាទំនាក់ទំនងវៀត
ណាម-ឥណ្ឌាផងដែរ។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 3
ជនឥណ្ឌាទទួលរង្វាន់នៃការប្រឡងនេះ (រូបថត៖TTXVN)

មុននោះ នាយប់ថ្ងៃទី១៦ ឧសភា នៅទីក្រុងប៉ារីសមជ្ឈមណ្ឌលវប្បធម៌វៀតណាម
នៅបារាំងក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់
លោកប្រធានហូជីមិញ។នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាង
ត្បូងក៏បានរៀបចំជំនួបជួបមុខ ជួបប្រាស្រ័យវប្បធម៌-កីឡាក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍នៃទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ។

ជាមួយគ្នានោះ នាព្រឹកថ្ងៃទី១៨ ឧសភា សមាគមខ្មែរ-វៀតណាមនៅរាជធានី
ភ្នំពេញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់
លោកប្រធានហូជីមិញ ដោយមានការចូលរួមរបស់តំណាងស្ថានទូតវៀតណាម
ប្រចាំនៅកម្ពុជា និងតំណាងជនរួមជាតិវៀតណាមនៅកម្ពុជាទៀតផង។

សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 4
ប្អូនៗជាកូនចៅរបស់ជនវៀតណាមនៅកម្ពុជាច្រៀងអបអរសាទរទិវាកំណើតរបស់លោក
ប្រធានហូជីមិញ


មុននោះ នាថ្ងៃទី១៧ ឧសភា នៅរាជធានីឡុងដ៍ របស់អង់គ្លេស ស្ថានទូតវៀត
ណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ក៏បានរៀបចំពិធីដាក់ផ្កា
នៅខាងក្រៅអគារ New Zealand មុននេះជាសណ្ឋានគារ Carlton ជាទីកន្លែងដែល
លោកប្រធានហូជីមិញបានធ្លាប់ធ្វើការពេលលោកចាកចេញពីវៀតណាមទៅ
ស្វែងរកផ្លូវសង្គ្រោះជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ