សកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី
|
ពិធីបើកមហោស្រពសៀវភៅ ហាណូយ-ទីក្រុងដើម្បីសន្តិភាព (VOV) |
Vovworld-ពិធីបើកមហោស្រពសៀវភៅ ហាណូយ-ទីក្រុងដើម្បីសន្តិភាព
បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៦កញ្ញានៅមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌថាំង
ឡុងហាណូយ។ ឈ្មោះសៀវភៅប្រមាណ១០ពាន់ដោយមានសៀវភៅរាប់ម៉ឺន
ក្បាលត្រូវបានឧទ្ទេសនាមនៅមហោស្រព។ លោក Pham Quoc Tuan ប្រធានការិយាល័យគំរោងការទូសៀវភៅស៊ើបអង្កេតស្រាវជ្រាវនិពន្ធនិងបោះពុម្ភផ្សាយ
ថាំងឡង់១ពាន់ឆ្នាំហាណូយបានឲ្យដឹងថា៖
“យើងខ្ញុំរៀបចំស្រាវជ្រាវនិពន្ធបណ្ដាសៀវភៅស្ដពីដំណើរការអភិវឌ្ឍន៍របស់អរិយ្យធម៍ថាំងឡុងជាង១ពាន់ឆ្នាំលើវិស័យទាំងអស់ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច
វប្បធម៍ ជួយឲ្យអ្នកស្រាវជ្រាវ មិត្តអ្នកអានមានឯកសារមានចរិតលក្ខណៈប្រព័ន្ធ។ គោលដៅគឺបំរើឲ្យមជ្ឈដ្ឋានជនវ័យក្មេង អ្នកចង់ស្វែងយល់ស្វែងយល់បានដំបន់
ដីដែលគេរស់នៅនិងធ្វើការដើម្បីមានមោទនភាព ពីនោះលើកកំពស់ការទទួល
ខុសត្រូវនិងរួមចំណែកដើម្បីកសាងរដ្ឋធានីក្នុងសម័យកាលសមាហរណកម្ម។”
នាយប់ថ្ងៃដដែល នៅរោងមហោស្រព Cong Nhan ទីក្រុងហាណូយ សមាគម
សិល្បករល្ខោនវៀតណាមបានសហការជាមួយមន្ទីវប្បធម៍កីឡានិងទេសចរណ៍
ហាណូយបានបើកមហោស្រពល្ខោនរដ្ឋធានីលើកទី១ឆ្នាំ២០១៤។ លោក Tran
Quoc Chiem នាយករងមន្ទីវប្បធម៍កីឡានិងទេសចរណ៍ហាណូយបានឲ្យដឹងថា៖
“នេះជាឱកាសល្អ ជាវាលល្បែងដ៏មានអត្ថន័យ ជាឱកាសដើម្បីបណ្ដាសិល្បករសិល្បការិនីបានសម្ដែងទេពកោសលរបស់ខ្លួន រៀនសូត្រគ្នាទៅវិញទៅមកផ្លាស់
ប្តូរវិជ្ជាជីវៈ។ សង្ឃឹមថា បន្ទាប់ពីព្រឹត្តិការណ៍នេះ ឈុតសម្ដែងជាច្រើននឹងបាន
ទទួលស្គាល់ សិល្បករសិល្បការិនីជាច្រើននឹងបានលើកដម្កើងនិងវណ្ណកម្មជាច្រើន
បានស្វាគមន៍៕”