សកម្មភាពជាច្រើនឆ្ពោះទៅសមុទ្រកោះស្រុកកំណើត
|
សកម្មភាពជាច្រើនឆ្ពោះទៅសមុទ្រកោះស្រុកកំណើត (VOV) |
Vovworld-នារសៀលថ្ងៃទី១៣មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលចំនួនប្រាក់៣ពាន់លានដុងពីសម្ព័ន្ធ
ក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមនិងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត
Hoa Binh។ ថ្លែងមតិនៅពិធីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន
សង្កត់ធ្ងន់ថា ការរួមវិភាគទានគាំទ្ររបស់អង្គការបុគ្គលជាកាដូរដ៏មានអត្ថន័យរួម
ចំណែកចែករំលែកចលនាអ្នកនេសាទកំលាំងត្រួតពិនិត្យនេសាទប៉ូលីសសមុទ្រ។
ក្នុងពេលនោះ កម្មាភិបាលបុគ្គលិកនិងប្រជាជនខេត្ត Dong Thap បានរៃអង្គាស
ប្រាក់គាំទ្រមូលនិធិ “ដើម្បីអធិបតេយ្យភាពពិសិដ្ឋនៃមាតុប្រទេស”ជាមួយចំនួន
ប្រាក់ជាង២ពាន់លានដុង ដើម្បីជួយអ្នកនេសាទជំនះពុកពារលើការលំបាកច្បាម
ជាប់សមុទ្ររក្សាអធិបតេយ្យភាពសមុទ្រកោះមាតុប្រទេស។
នាថ្ងៃទី១៣មិថុនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យនិងឧទ្ទេសនាមវណ្ណកម្មខ្សែភាពយន្តជាមួយប្រធានបទ “ឆ្ពោះទៅសមុទ្រកោះមាតុ
ប្រទេស”។ កម្មវិធីបានឧទ្ទេសនាមខ្សែភាពយន្តឯកសារដ៏ថ្លៃថ្លាជាច្រើនអំពីរូបភាពសមុទ្រកោះប្រទេសជាតិ នាំមកនូវចំណាប់អារម្មណ៍ឲ្យទស្សនិកជន៕