សកម្មភាពជាច្រើនឆ្ពោះមកសមុទ្រកោះនៅដំបន់នានា
|
បទចម្រៀងថ្មីចំនួន៧០ស្ដីពីសមុទ្រកោះស្រុកកំណើត (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំឧទ្ទេសនាមបទចម្រៀងថ្មីចំនួន៧០ស្ដីពីសមុទ្រកោះ
ស្រុកកំណើត។ នេះជាបណ្ដាបទចម្រៀងបង្ហាញនូវទឹកចិត្តស្នេហាជាតិ
មោទនាភាពជាតិក៏ដូចជាប្រឆាំងជំទាស់ការដែលចិនដាក់ខុសច្បាប់ស្ថានីយ៍
ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម។ តន្ត្រីករ Cat Van អនុប្រធានសមាគមតន្ត្រីករវៀត
ណាមបានចាត់ទុកថា៖
“នេះជាបណ្ដាបទចម្រៀងទាន់ពេលវេលាប្រធានបទពហុបែបឆ្ពោះទៅមាតុ
ប្រទេស។ ពាក្យពេជ្រក្នុងបទចម្រៀងស្រស់ស្អាតនិងតភ្ជាប់នឹងចរន្តហូរនៃ
តូរតន្ត្រីប្រពៃណី។”
នៅខេត្ត Dac Nong នាយប់ថ្ងៃទី១២មិថុនា សម្ព័ន្ធយុវជនប្លុកស្ថាប័នខេត្ត
Dac Nong បានរៀបចំកម្មវិធីជួបប្រាស្រ័យសមាជិកសម្ព័ន្ធយុវជនឆ្ពោះទៅ
សមុទ្រកោះស្រុកកំណើត។ សមាជិកសម្ព័ន្ធយុវជនជាង១២០០នាក់បាន
ចូលរួមកម្មវិធី។ លេខាសម្ព័ន្ធយុវជនប្លុកស្ថាប័នខេត្ត Bui Thi Kim Thu បានឲ្យ
ដឹងថា៖
“កម្មវិធីសំដៅឃោសនាកំណត់ទិសដៅឲ្យសមាជិកសម្ព័ន្ធយុវជនជឿជាក់
ទាំងស្រុងទៅលើកិច្ចដឹកនាំរបស់បក្សនិងរដ្ឋ។ យើងខ្ញុំចង់ឃោសនាឲ្យ
សមាជិកសម្ព័ន្ធយុវជនស្នេហាជាតិត្រឹមត្រូវ បង្ហាញដោយសកម្មភាពជាក់
ស្ដែងនិងមានអត្ថន័យ៕”