សកម្មភាពជាច្រើនដើម្បីអប់អរសាទរខួបលើកទី៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី
(VOVWORLD) - អនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានអះអាងថា ការអនុគ្រោះចំពោះអ្នកមានគុណបំណាច់ គឺជាគោលនយោបាយពិសេសរបស់បក្ស និងរដ្ឋ សំដៅបង្ហាញពីការដឹងគុណ និងលើកដំកើងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។
តំណាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ជួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Dak Lak។ (រូបថត៖ Molisa) |
ក្នុងឱកាស ខួបលើកទី៧៥ ឆ្នាំនៃទិវាយុទ្ធជនពលី យុទ្ធជនពិការ( ២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២២) នឹងប្រព្រឹត្តិទៅសកម្មភាពសំខាន់ៗជាច្រើន ដូចជា៖ ពិធីរំលឹកខួបលើកទី៧៥ ឆ្នាំ ទិវាយុទ្ធជនពលី យុទ្ធជនពិការ និងជំនួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍និងញាតិមិត្តយុទ្ធជនពលី ចំនួន៤៥០នាក់ទូទាំងប្រទេស ឆ្នាំ២០២២ នៅទីក្រុងហាណូយ; ពិធីបើកសម្ភោធនិងចលនាការកសាងមូលនិធិតបស្នងសងគុណមជ្ឈឹមនៅទីក្រុងហាណូយ; ពិធីប្រគល់ “ប័ណ្ណមាតុភូមិចារឹកគុណូបការៈ” ជូនដល់គ្រួសារយុទ្ធជនពលីនៅខេត្ត Nghe An ជាដើម។ ព័ត៌មាននេះ ត្រូវបានអនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha ចែករំលែកក្នុងជំនួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Nghe An និង Dak Lak នាថ្ងៃទី៧ ខែមិថុនា នៅទីក្រុងហាណូយ។
ក្នុងជំនួបនេះដែរ អនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានអះអាងថា ការអនុគ្រោះចំពោះអ្នកមានគុណបំណាច់ គឺជាគោលនយោបាយពិសេសរបស់បក្ស និងរដ្ឋ សំដៅបង្ហាញពីការដឹងគុណនិងលើកដំកើងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ នារយៈពេលកន្លងទៅ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍គោលនយោបាយសម្រាប់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ដូចជា៖ ការកែសម្រួល និងដំឡើងកំរិតប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់មុខសញ្ញាគោលនយោបាយ; របបបំប៉នសុខភាព និងថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍; ផ្តល់អាទិភាពលើធនធានសម្រាប់ការសាងសង់ និងជួសជុលសំណង់កត់ត្រាគុណូបការៈរបស់យុទ្ធជនពលី; បង្កើនការងារស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណអដ្ឋិធាតុនៃយុទ្ធជនពលីដែលមានព័ត៌មានមិនគ្រប់គ្រាន់៕