សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងទិវាប្រពៃណីសិស្សានុសិស្សវៀតណាម
|
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងទិវាប្រពៃណីសិស្សានុសិស្សវៀតណាម
(Image: doanthanhnien.vn) |
(VOVworld) – នាយប់ថ្ងៃទី ៨ មករា ពិធីលើកដម្កើងសិស្សចំនួន ៥៦ រូប ដែលទទួល
បានគិត្តិនាម “សិស្ស - ភាពសកម្មចំនួន ៣” ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ បាន
ប្រារព្ធឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ សិស្ស ចំនួន ៥៦ រូប ដែលត្រូវបានលើកដម្កើងគឺជាសិស្សមានស្នាដៃឆ្នើមក្នុងការរៀនសូត្រផងនិងសកម្ម
ចូលរួមបណ្ដាសកម្មភាពសង្គម។ តាមសម្ព័ន្ធ យុវជនទីក្រុងហូជីមិញចលនា
ប្រណាំង “សិស្ស-ភាពសកម្មចំនួន ៣” ត្រូវបានបំផុតពីឆ្នាំ ២០១១។ ចលនា
នេះបានបង្កលក្ខណៈនិងបរិយាកាសកំលាំងពលំសំរាប់សិស្សគ្រប់រូបរៀនសូត្រ
និងហ្វឹកហាត់រួមចំណែកអះអាងនូវគុណភាពនិងរូបភាពរបស់សិស្សនៅទីក្រុង
ហូជីមិញក្នុងសម័យកាលថ្មី។ នាយប់ថ្ងៃដ៏ដែលសមាគមនិស្សិតទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៤ នៃទិវាប្រពៃណីសិស្សានុ
សិស្សវៀតណាមនិងប្រគល់រង្វាន់និស្សិត “៥ ល្អ” សំរាប់និស្សិតចំនួន ៩ នាក់៕