សកម្មភាពជាច្រើនរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu
(VOVWORLD) /  
|
សារៈមន្ទីនារីវៀតណាមបានបើកពិពណ៌មេម័រ Dien Bien។ (VOV) |
Vovworld-នារសៀលថ្ងៃទី៥ឧសភាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu
Duc Dam បានចូលរួមពិធីបើកសម្ភោធដំណាក់កាលទី១សារៈមន្ទីជ័យជំនះ Dien
Bien Phu នៅខេត្ត Dien Bien។ សារៈមន្ទីជ័យជំនះ Dien Bien Phu ជាសំណង់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃជ័យជំនះ Dien Bien Phu (ទី៧ឧសភា) ដែលបាន
បើកការដ្ឋានសាងសង់កាលពីខែតុលាឆ្នាំ២០១២ ក្នុងទុនជាង២១០ពាន់លានដុង
វៀតណាម។ សារៈមន្ទីត្រូវបានសាងសង់លើផ្ទៃដី២២ពាន់ម៉ែត្រក្រឡា តាំងបង្ហាញ
វត្ថុតាងនិងរូបថតជាង១ពាន់ស្ដីពីយុទ្ធនាការ Dien Bien Phu។ នៅពិធីនេះ ដំណាងគ្រួសាររបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេបញ្ជាការយុទ្ធនាការ Dien
Bien Phu បានប្រគល់ជូនសារៈមន្ទីផែនទីបំរ៉ែបំរួលយុទ្ធនាការ Dien Bien Phu ដោយ
មានហត្ថលេខារបស់នាយឧត្តមសេនីយ៍។
នារសៀលថ្ងៃដ៏ដែល ពិពណ៌រូបថត “Dien Bien Phu ៦០ឆ្នាំនៃបទចម្រៀងវីរៈភាព” របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានបើកនៅទីក្រុងហាណូយ។ ពិពណ៌បាន
ឧទ្ទេសនាមរូបថតពណ៌និងសខ្មៅចំនួន១២០ផ្ទាំង។ ចូលរួមពិពណ៌នេះ ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានឲ្យដឹងថា៖
“ចូលរួមពិពណ៌រូបថត Dien Bien Phu ៦០ឆ្នាំនៃបទចម្រៀងវីរៈភាពខ្ញុំរំភើបចិត្តយ៉ាង
ខ្លាំងណាស់។ យើងខ្ញុំចាត់ទុកថា បណ្ដារូបថតស្ដីពី Dien Bien Phu ដោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានកត់ត្រាឡើងវិញនៅពេលវេលា
ប្រវត្តិសាស្ត្រជាសាក្សីដែលរស់ជានិច្ចជាមួយប្រវត្តិសាស្ត្រសំរាប់គ្រប់ជំនាន់។”
ស្ថានទូតវៀតណាមប្រចាំនៅបណ្ដាប្រទេសក៏បានរៀបចំសកម្មភាពជាច្រើនក្នុង
ឱកាសរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។ នាយប់ថ្ងៃ
ទី៥ឧសភានៅរដ្ឋធានីវៀងច័ន្ទ-ឡាវ សប្ដាហ៍ខ្សែភាពយន្តវៀតណាមនៅឡាវត្រូវបាន
រៀបចំឡើង។ សប្ដាហ៍ខ្សែភាពយន្តបានបញ្ចាំងខ្សែភាពយន្តរឿងចំនួន៥និងខ្សែភាព
យន្តឯកសារចំនួន៣។ នាថ្ងៃដ៏ដែល ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបាន
រៀបចំសន្និសីទកាសែតផ្ដល់ឲ្យអ្នកសារព័ត៌មានដំបន់នូវព័ត៌មានជាច្រើនដែលទាក់
ទិនដល់ប្រវត្តិសាស្ត្រ Dien Bien Phu។ ព្រឹត្តិការណ៍នេះក៏បានឧទ្ទេសនាមផ្សព្វផ្សាយ
អំពីសក្ដានុភាពសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។
នាព្រឹកថ្ងៃទី៦ឧសភានៅទីក្រុងហាណូយ សារៈមន្ទីនារីវៀតណាមបានបើក
ពិពណ៌មេម័រ Dien Bien។ លោកស្រី Nguyen Thi Bich Van នាយិការសារៈមន្ទីនារីវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំមិនឆ្លុះបញ្ចាំងរូបភាពនារីកាន់កាំភ្លើងនៅសមរភូមិទេ។ យើងខ្ញុំឆ្លុះ
បញ្ចាំងរូបភាពនារីនៅពីខាងក្រោយសង្គ្រាម។ គេជាអ្នកធ្វើការងារដោយស្ងប់ស្ងាត់ និងប្រសិនបើយើងមិនឆ្លុះបញ្ចាំងទិដ្ឋភាពនេះទស្សនិកជនពិបាកមានការឃើញដ៏
ពេញលេញអំពីការរួមវិភាគទានរបស់នារីវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ប្រវត្តិសាស្ត្រឡើយ៕”
-VOVWORLD