សកម្មភាពជាច្រើនរំលឹកខួបលើកទី ១០៦ នៃបដិវត្តន៍ខែតុលារុស្ស៊ី បានប្រព្រឹត្តទៅនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ពិធីមិទ្ទិញដ៏ឧឡាឫកដើម្បីអបអរសាទរខួបលើកទី ១០៦ នៃបដិវត្តន៍ខែតុលាបានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាពរបស់គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី។

ថ្លែងនៅក្នុងពិធីនេះ ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីលោក G. Ziuganov បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អគ្គមគ្គុទេសក៍ Lenin ចំពោះបដិវត្តន៍ខែតុលារុស្ស៊ីដ៏មហិមា ហើយបានអះអាងនូវសមិទ្ធិផលដ៏អស្ចារ្យដែលបដិវត្តន៍ខែតុលានាំមកជូន។

សកម្មភាពជាច្រើនរំលឹកខួបលើកទី ១០៦ នៃបដិវត្តន៍ខែតុលារុស្ស៊ី បានប្រព្រឹត្តទៅនៅសហព័ន្ធរុស្ស៊ី - ảnh 1ពិធីមិទ្ទិញនាដើម្បីអបអរសាទរខួបលើកទី ១០៦ នៃបដិវត្តខែតុលារុស្ស៊ី នៅទីលានបដិវត្តន៍។ រូបថត៖ VOV

លោក G. Ziuganov បានសង្កត់ធ្ងន់ថា បដិវត្តន៍មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្ររុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មានអត្ថន័យជាសកល លើកទឹកចិត្តចលនាសង្គមនិយមរបស់ប្រទេសជាច្រើនលើពិភពលោកទៀតផង។

បន្ទាប់ពីពិធីមិទ្ទិញ គណៈប្រតិភូបានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធមគ្គុទេសក៍ Lenin នៅទីលានក្រហម។ មុននោះ ប្រតិភូរាប់រយនាក់បានដើរដង្ហែក្បួនពីទីលានបដិវត្តន៍ទៅដល់ទីលានក្រហម។

ពិធីមិទ្ទិញ និងដាក់កម្រងផ្កានៅវិមានស្តូប Lenin និងស្តូបវីរៈបុរសបដិវត្តន៍ក្នុងឱកាសរំលឹកខួបលើកទី ១០៦ នៃបដិវត្តន៍ខែតុលាដ៏មហិមា ក៏បានប្រព្រឹត្តទៅនៅតំបន់មួយចំនួនរបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ