សកម្មភាពជាច្រើនរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ ទិវារំដោះភាគ ខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិត្រូវបានរៀបចំឡើងក្នុង ទូទាំងប្រទេស

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ ទិវា រំដោះភាគខាងត្បូង
វៀតណាមនិងឯកភាពប្រទេសជាតិ នាថ្ងៃទី ២៩ មេសា សមាគមអតីតយុទ្ធជននៅ
កំពែងបុរាណ Quang Tri ឆ្នាំ ១៩៧២ បានរៀបចំការសន្ទនារំលឹកឡើងវិញប្រពៃណី
បដិវត្តដ៏ត្រចះត្រចង់និងការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាកំលាំងប្រដាប់អាវុធ
ដែលបានប្រយុទ្ធក្នុងយុទ្ធនាការការពារកំពែងបុរាណ Quang Tri ក្នុងរយៈពេល  ៨១
យប់ថ្ងៃ។ការប្រយុទ្ធនៅកំពេងបុរាណ Quang Tri គឺជា ការប្រយុទ្ធសាហៅបំផុតក្នុង
ប្រវត្តិសាស្ត្រប្រជាជាតិ។ ពង្រីកតួនាទីរបស់យុទ្ធជន កំពែងបុរាណសមាគមអតីត
យុទ្ធជននៅកំពេងបុរាណ Quang Tri បន្តលើកទឹកចិត្តសមាជិកកម្មាភិបាលនិងប្រជា
ជននៅខេត្ត Quang Tri ប្រមូលផ្តុំអនុវត្តបណ្ដាគោលមាគារណ៍គោលនយោបាយ
របស់បក្សនិងរដ្ឋ ដើម្បីកសាងសមាគមរឹងមាំអំពីនយោបាយនិងសរិអារម្មណនិង
ជំរុញការងារសង្គមឲ្យខ្លាំងក្លាថែមទៀត។

នាថ្ងៃដ៏ដែល ការជួបប្រាស្រ័យដោយប្រធានបទ “មេម័ររបស់យុទ្ធជន” ត្រូវបាន
រៀបចំឡើង​​ដោយសម្ព័ន្ធយុវជននិងសមាគមអតីតយុទ្ធជនខេត្ត Soc Trang ភាគខាងត្បូងវៀតណាម។ នៅទីនេះ បណ្ដាសមាជិកសម្ព័ន្ធយុវជនបានជួបនិង ស្តាប់រឿងព្រេងរបស់អតីតយុទ្ធជននិងអ្នកកស្សិណសាក្សីប្រវត្តិសាស្ត្រក្នុង ការវាយប្រហារចំរុះនិងរំដោះទីរួមស្រុក Soc Trang នាឆ្នាំ ១៩៧៥។ តាមរយៈ ការជួបប្រាស្រ័យនេះជំនាន់វ័យគ្មេងយល់ដឹងអំពីប្រវតិ្តសាស្ត្រ ភាពអង់អាចក្លា
ហាន រំដោះប្រទេសជាតិរបស់ជំនាន់មុនៗ  ថែមទៀត។

ក៏ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ ទិវា រំដោះភាគខាងត្បូងវៀតណាម
និងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី  ៣០ មេសា ឆ្នាំ ២០១៣) កម្មវិធីសិល្បៈ “មេម័រនិងក្តីសង្ឃឹម” បានប្រព្រឹត្តទៅ នៅទីក្រុង​Can Tho (ភាគខាងត្បូង
វៀតណាម) នាយប់ថ្ងៃទី ២៨ មេសា។ សកម្មវិធីនេះបាន ទាក់ទាញការចូលរួមរបស់
សិល្បៈករសិលក្បៈការិនីល្បីឈ្មោះ ដែលមកពីទីក្រុងហូជីមិញនិងក្នុងតំបន់ជាច្រើន
កុះករ។ កម្មវិធីនេះបានរួមចំណែកធ្វើឲ្យបរិយា​កាសពិធីរំលឹកខួបអនុសស្សារវរីយ៍
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពោលខាងលើ សប្បាយរីរាយថែមទៀត។ សិល្បៈករ Hai
An របស់រោងល្ខោន Tay Do បានចែក រំលែកថា៖

“ខ្ញុំមោទនភាពណាស់ ក្នុងពេលបានចូលរួមកម្មវិធី “មេម័រនិងក្តីសង្ឃឹម” ថ្ងៃនេះ។ ខ្ញុំ
មានគោលបំណងថា៖ ជំនាន់យុវជននឹងបន្តរួមចំណែកកសាងប្រទេសជាតិអភិវឌ្ឍ​ន៍
សម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕”

សកម្មភាពជាច្រើនរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៨ ទិវារំដោះភាគ ខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិត្រូវបានរៀបចំឡើងក្នុង ទូទាំងប្រទេស - ảnh 1
កម្មវិធីសិល្បៈ “មេម័រនិងក្តីសង្ឃឹម” បានប្រព្រឹត្តទៅ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃទី ២៨ មេសា។ (Image: www.dongnai.com.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ