សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

(VOVWORLD) -ក្នុងឱកាស រំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម(២២/ធ្នូ) និងលើកទី ២៨ ទិវាបុណ្យការពារប្រទេសប្រជាជនទាំងមូល (២២/ធ្នូ) នាល្ងាចថ្ងៃទី ២១ ធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរកងពលធំការពារអាកាសលេខ ៣៦១។
សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម 

ក្នុងឱកាស រំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម(២២/ធ្នូ) និងលើកទី ២៨ ទិវាបុណ្យការពារប្រទេសប្រជាជនទាំងមូល (២២/ធ្នូ) នាល្ងាចថ្ងៃទី ២១ ធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរកងពលធំការពារអាកាសលេខ ៣៦១។

នាថ្ងៃដដែល លោក Nguyen Duc Chung រួមទាំងថ្នាក់ដឹកនាំខ័ណ្ឌ ស្រុក ទីក្រុងបានអញ្ជោញទៅអុជធូបនៅវិមានគោរព វិណ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលីនៃកងពលធំការពារអាកាសលេខ ៣៦១។

ក៏នាថ្ងៃដដែល នៅទីក្រុង Praha ស្ថានទូតវៀតណាមប្រចាំនៅឆែកបានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣  ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។អញ្ជើញថ្លែងមតិនៅទីនេះ អនុព័ន្ធយោធាវៀតណាម វរៈសេនីយ៍ឯក  Cao Hung Trang បានឲ្យដឹងថា

“សាធារណរដ្ឋឆែកបានជួយឧបត្ថម្ភទឹកដី និងប្រជាជនវៀតណាមយ៉ាងច្រើន ក្នុងសង្គ្រាមការពារមាតុភូមិ។ នាបច្ចុប្បន្ន សាធារណរដ្ឋឆែកបានជួយឧបត្ថម្ភវៀតណាមដើម្បីអភិវឌ្ឍន៍វិស័យការពារប្រទេស ហើយទំនាក់ទំនងការពារប្រទេសរវាងវៀតណាម និងឆែកគឺមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ