សកម្មភាពជាច្រើនអបអរសាទរពិធីសែនដូនតាប្រពៃណីរបស់ជនជាតិខ្មែរ

(VOVWORLD) -ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ កញ្ញា ថ្នាក់ដឹកនាំខេត្ត An Giang ភាគខាងត្បូងវៀតណាម រួមទាំងអង្គការនៅក្នុងខេត្ត បានបង្កើតគណៈប្រតិភូចំនួន ៩ អញ្ជើញទៅសាកសួរសុខទុក្ខ អបអរសាទរពិធីសែនដូនតាប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅវត្តខ្មែរចំនួន ៣០ នៅទឹកដីខេត្ត An Giang។
សកម្មភាពជាច្រើនអបអរសាទរពិធីសែនដូនតាប្រពៃណីរបស់ជនជាតិខ្មែរ - ảnh 1សកម្មភាពជាច្រើនអបអរសាទរពិធីសែនដូនតាប្រពៃណីរបស់ជនជាតិខ្មែរ 

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ កញ្ញា ថ្នាក់ដឹកនាំខេត្ត An Giang ភាគខាងត្បូងវៀតណាម រួមទាំងអង្គការនៅក្នុងខេត្ត បានបង្កើតគណៈប្រតិភូចំនួន ៩ អញ្ជើញទៅសាកសួរសុខទុក្ខ អបអរសាទរពិធីសែនដូនតាប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅវត្តខ្មែរចំនួន ៣០ នៅទឹកដីខេត្ត An Giang។ លោក Tran Quoc Thanh ប្រធានគណៈកម្មាធិការជនជាតិខេត្ត An Giang បានឲ្យដឹងថា ពិធីសែនដូនតាប្រពៃណីរបស់បងប្អូនខ្មែរឆ្នាំ ២០១៧ នៅទឹកដីខេត្តនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ កញ្ញា ដល់ថ្ងៃទី ២១ កញ្ញា) ដោយមានសកម្មភាពកម្សាន្តជាច្រើននៅតាមស្រុក ទីក្រុងដែលមានបងប្អូនជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ ដោយឡែកពិធីប្រណាំងគោបែបប្រពៃណីនឹងប្រព្រឹត្តិទៅនៅស្រុក Tri Ton នាថ្ងៃទី ១៩ កញ្ញា។ លោក Vo Anh Kiet លេខាបក្សរងគណៈអចិន្ត្រៃយ៍បក្សភាគខេត្ត An Giang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយសម្រាប់ព្រះតេជគុណ Chau Chhone ចៅអធិការវត្ត Pray Veng ទីរួមស្រុក Tri Ton ស្រុក Tri Ton សាកសួសុខទុក្ខ អបអរសាទរចំពោះព្រះតេជគុណ Chau Ty ចៅអធិការវត្តស្វាយសទំនើប ឃុំ Nui Ton ស្រុក Tri Ton និងព្រះតេជគុណចៅអធិការវត្តភ្នំតាប៉ា ឃុំ Nui Ton។ លោក Vo Anh Kiet បានអះអាងថា An Giang ជានិច្ចកាលជួយឧបត្ថម្ភបងប្អូនខ្មែរអភិវឌ្ឍន៍ជីវភាពរស់នៅ បង្កលក្ខណៈងាយស្រួលសម្រាប់កូនចៅខ្មែរទៅសាលារៀន ហើយរួមចំណែកកសាងស្រុកកំណើតសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ