សកម្មភាពជូនព័ត៌មានកិច្ចការបរទេសដើម្បីជំរុញខ្លាំងដំណើការធ្វើសមាហរណកម្ម
|
សកម្មភាពជូនព័ត៌មានកិច្ចការបរទេសដើម្បីជំរុញខ្លាំងដំណើការធ្វើសមាហរណកម្ម |
(VOV)_នាថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអនុវត្តសារាចរ
ណែនាំ គ្រប់គ្រងសកម្មភាពកិច្ចការបរទេស និងការងារឃោសនាអំពីកោះសមុទ្រ។
ព្រឹត្តិការណ៍នេះដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមរៀបចំឡើង។ របាយ
ការណ៍ក្នុងសន្និសីទបានសរអោយឃើញថា៖ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សកម្មភាព
ព័ត៌មានកិច្ចការបរទេសត្រូវបានអនុវត្តក្នុងទូទាំងប្រទេស ដោយមានការផ្លាស់ប្តូរថ្មី
ពហុបែប បង្កើតឡើងជំហានលោតផ្លោះជាច្រើន។ សកម្មភាពព័ត៌មានកិច្ចការបរ
ទេសរបស់បណ្ដាខេត្ត ទីក្រុង ទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកសំខាន់
ក្នុងការជំរុញដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ការពារអធិប
តេយ្យភាពជាតិ ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេស អង្គការអន្តរ
ជាតិ និងទាក់ទាញការវិនិយោគពីបរទេសចូលមកវៀតណាមទៀតផង៕