សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតគួរតែជាក់ស្ដែងនិងមានប្រសិទ្ធភាព

(VOVWORLD) - សម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ គ្រោងនឹងបើកនាថ្ងៃទី២១ ឧសភា ខាងមុខ នៅរដ្ឋធានីហាណូយ។ រហូតមកដល់ពេលនេះ គណៈប្រតិភូសមាជិកសភានៅខេត្តក្រុងទាំងអស់ក្នុងទូទាំងប្រទេសបានសម្រេចរួចរាល់នូវការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនការបើកសម័យប្រជុំដើម្បីផ្ទៀងស្ដាប់និងទទួលយកមតិរបស់ប្រជាជន។

លោក Nguyen Van Pha អនុប្រធានគណៈកម្មការយុត្តិធម៌ចំណុះរដ្ឋសភា និងជាសមាជិកសភាមណ្ឌល Nam Dinh ចាត់ទុកថា ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាការទទួលខុសត្រូវរបស់សមាជិកសភាម្នាក់ៗ ហើយការទទួលខុសត្រូវនេះគួរតែបានបង្ហាញដោយសកម្មភាពជាក់ស្ដែង សំដៅធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ពិសេសគឺត្រូវដោះស្រាយឲ្យបានសមហេតុសមផលនូវមតិនិងញាត្តិរបស់អ្នកបោះឆ្នោត។

        “ចំពោះបទបញ្ញាត្តិក្នុងច្បាប់ស្ដីពីការឃ្លាំមើលរបស់ប្រជាជនចំពោះសមាជិកសភា ក៏ដូចជាយន្តការច្បាប់សំដៅធានាឲ្យសមាជិកសភាអាចបំពេញល្អភារកិច្ចរបស់ខ្លួនផង ហើយការពារប្រជាជនទៀតផង គឺយើងមានគ្រប់គ្រាន់ហើយ។ ប្រការសំខាន់បំផុតគឺយើងត្រូវអនុវត្តន៍បាននូវបទបញ្ញាត្តិនោះ។ សកម្មភាពរបស់សមាជិកសភា របស់ស្ថាប័ននានាចំណុះរដ្ឋសភា ត្រូវមានចរិតលក្ខណៈជាក់ស្ដែងនិងប្រសិទ្ធភាព ដើម្បីតំណាងឲ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ