សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់មួយចំនួននៅខេត្ត Thua Thien Hue
(VOVWORLD) - ចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ មិថុនា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈប្រតិភូសមាជិកសភាខេត្ត Thua Thien Hue លោក Phan Ngoc Tho បានរាយការណ៍ជាមួយអ្នកបោះឆ្មោតអំពីលទ្ធផលនៃ សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤។
ចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ មិថុនា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈប្រតិភូសមាជិកសភាខេត្ត Thua Thien Hue លោក Phan Ngoc Tho បានរាយការណ៍ជាមួយអ្នកបោះឆ្មោតអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤។ អ្នក បោះឆ្នោតភាគច្រើនបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤ ក្នុងនោះ សន្តិសុខសង្គមត្រូវបានរដ្ឋយកចិត្តទុកដាក់ជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយអ្នកមានគុណូបការៈចំពោះបដិវត្តន៍និងកម្មាភិបាលចូលនិវត្តន៍ត្រូវបានធានា។ រដ្ឋសភាបានផ្ទៀងស្តាប់រាល់មតិរបស់ប្រជាជន។ ជួបសំណះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Thuy Chau (ទីរួមស្រុក Huong Thuy) គណៈប្រតិភូរដ្ឋសភាខេត្តបានផ្ទៀងស្តាប់មតិយោបល់របស់អ្នបបោះឆ្នោតដូចជា៖ រដ្ឋអំណាចគប្បីមានដំណោះស្រាយសំរាប់បញ្ហាកខ្វក់បរិស្ថានជនបទអភិរក្សនិងរក្សាឲ្យទាន់ពេលវេលាកេរ្តិ៍តំណែលបដិវត្តន៍ក្នុងតំបន់បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនទទួលបានការទូទាត់ច្រើនក្នុងការពិនិត្យព្យាបាលជំងឺតាមការធានារ៉ាប់រងសុខាភិបាល។ នៅឃុំ Phong My (ស្រុក Phong Dien) អ្នកបោះ ឆ្នោតបានលើកឡើងបញ្ហាមួយចំនួនដូចជា៖ បន្តវិនិយោគនិងសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅជនបទនៅឃុំ។ នៅជំនួបប្រាស្រ័យទាំងនេះបណ្ដាមតិរបស់អ្នកបោះឆ្នោតសុទ្ធតែត្រូវបានឆ្លើយបំភ្លឺយ៉ាងសមស្រប៕