សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតលើទូទាំងប្រទេស

(VOVWORLD) -នាថ្ងៃទី៣ខែឧសភា ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមបានអញ្ជើញជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Bien Hoa (Dong Nai)ចំពោះមុខកិច្ចប្រជុំ លើកទី៥រដ្ឋសភានីតិកាលទី១៤។ 
សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតលើទូទាំងប្រទេស - ảnh 1 លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត 

ក្នុងជំនួបនេះ លោក Vo Van Thuong បានទទួល ស្គាល់រាល់មតិរួមចំណែករបស់អ្នកបោះឆ្នោត ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ តំបន់និងប្រទេសជាតិ។ លោកបានអះអាងថា កិច្ចការតស៊ូបង្ការប្រឆាំងអំពើពុករលួយកំពុងត្រូវបានបក្សប្តេជ្ញាអនុវត្តន៍ តាមនោះ ពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស។

        ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២និងទី៣ខែឧសភា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតទីក្រុង Vinh Long និងស្រុក Mang Thit (Vinh Long)  សំដៅជូនដំណឹងនូវខ្លឹមសារនៃកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាល ទី១៤ ព្រមទាំងផ្ទៀងស្តាប់នូវមតិនិងបំណងប្រាថ្នារបស់អ្នកបោះ ឆ្នោតផងដែរ។

        ក្នុងថ្ងៃទី៣ខែឧសភានោះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh និងក្រុមសមាជិកសភានីតិកាលទី១៤ខេត្ត Quang Binh បាន ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Tuyen Hoa និង Minh Hoa ។ នៅទីនេះ លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ ចំពោះរាល់មតិយោបល់និងការទទួល ខុសត្រូវរបស់អ្នកបោះឆ្នោតស្រុក Tuyen Hoa និង Minh Hoa រួមទាំងធ្វើការឆ្លើយ សំណួរដែលអ្នកបោះ ឆ្នោតយកចិត្តទុកដាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ