សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន
|
សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន (VOV) |
Vovworld-នាថ្ងៃទី១៦ឧសភានៅខេត្ត Lao Cai បានបន្តប្រព្រឹត្តទៅសកម្មភាព
ក្នុងក្របខ័ណ្ឌកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិនលើកទី២។
តាមផែនការគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមនិងគណៈប្រតិភូ
ជាន់ខ្ពស់ក្រសួងការពារជាតិចិននឹងធ្វើក្សិណសាក្សីការធ្វើយាមល្បាតរួមខ្សែព្រំដែន
នៅបង្គោលសីមារលេខ១១២នៃឃុំ Ban Lau ស្រុក Muong Khuong ខេត្ត Lao Cai ចូល
រួមពិធីបើកសម្ភោធន៍អាគ៌ាវប្បធម៍មិត្តភាពព្រំដែនវៀតណាម-ចិនជាដើម។
មុននោះនាថ្ងៃទី១៥ឧសភានៅការចរចារមិត្តភាពការពារជាតិព្រំដែនវៀតណាម
-ចិនលើកទី២ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានពិភាគ្សាលើខ្លឹមសារ
សំខាន់ៗដែលទាក់ទិនដល់ការជួបប្រាស្រ័យការពារជាតិនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រី
ទាំងពីររូបបានឯកភាពរក្សាបើកទូលាយនិងធ្វើឲ្យសម្បូរបែបសកម្មភាពជួបប្រាស្រ័យ
ការពារជាតិរវាងប្រទេសទាំងពីរដំបន់និងអង្គភាព បើកទូលាយការជួបប្រាស្រ័យ
យុវជនប្រជាជនគ្រប់ស្រទាប់រវាងប្រទេសទាំងពីរដើម្បីរួមគ្នាកសាងខ្សែព្រំដែន
កសាងព្រំដែនមិត្តភាព។ ពីនោះអាចអនុវត្តក្នុងសកម្មភាពនៅសមុទ្រ មុនបង្អស់គឺ
ឈូងសមុទ្រ Bac Bo និងលើមូលដ្ឋាននោះដកមេរៀនបទពិសោធន៍ដើម្បីដោះស្រាយ
បញ្ហានៅដំបន់ទូលាយជាងទៀត៕