សកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោតរបស់សមាជិកសភា

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ វិច្ឆិកា អនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងគណៈប្រតិភូសមាជិកសភាមណ្ឌល Son La បានជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតឃុំ Chieng Ngan ទីក្រុង Son La។

សកម្មភាពជួបប្រាស្រ័យអ្នកបោះឆ្នោតរបស់សមាជិកសភា - ảnh 1 អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong (នៅកណ្ដាល) ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ sonla.org.vn)

គណៈប្រតិភូ សមាជិកសភាបានជូនដំណឹងជាមួយអ្នកបោះឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤ ដែលទើបនឹងបានបញ្ចប់ប្រកបដោយជោគជ័យ នាពេលកន្លងទៅ។

        នាព្រឹកថ្ងៃដដែល លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំមជ្ឈឹមរួមជាមួយគណៈប្រតិភូសមាជិកសភាមណ្ឌល Dong Nai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតសង្កាត់ An Binh ទីក្រុង Bien Hoa ភាគ ខាងត្បូងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ