សកម្មភាពជួយឧបត្ថម្ដដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឆ្លង Covid-19 តាមតំបន់នានាទូទាំងប្រទេស

(VOVWORLD) - អនុវត្តតាមសេចក្ដីសម្រេចចិត្ត លេខ ៤២ របស់រដ្ឋាភិបាលវៀតណាម  ខេត្ត Quang Ninh បានចំណាយទឹកប្រាក់ចំនួន ១៩០ ពាន់លានដុង (ស្មើនឹង៨លានដុល្លាអាមេរិក) ពីថវិកាតំបន់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ១៤៣ពាន់នាក់ដែលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺឆ្លង Covid-19។

អាស្រ័យហេតុនេះ ខេត្តនឹងផ្ដល់អាទិភាពដល់មុខសញ្ញាមួយចំនួន ដូចជាគ្រួសារគោលនយោ បាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ ជនកំពុងទទួលបានជំនួយសង្គម គ្រួសារក្រីក្រ ជិតបន្ទាត់ក្រីក្រ ហើយបន្ទាប់មកនឹងផ្ដល់ជំនួយដល់ក្រុមមុខសញ្ញានៅសេសសល់។

ខេត្ត Quang Nam មានក្រុមមុខសញ្ញាចំនួន៨ក្រុមដែលស្ថិតនៅក្នុងក្របខ័ណ្ឌទទួលបានជំនួយពីកញ្ចប់ជំនួយឧបត្ថម្ភសន្តិសុខសង្គម ចំនួន ៦២.០០០ពាន់លានដុង របស់រដ្ឋាភិបាល។ ថ្នាក់ដឹកនាំមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Nam បានឲ្យដឹងថា មុខសញ្ញាដែលត្រូវស្ថិតក្នុងក្របខ័ណ្ឌទទួលបានជំនួយនឹងទទួលប្រាក់ឧបត្ថម្ភភ្លាមៗ ជាពិសេស គឺជនមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារញាតិសន្ដានជនមានគុណូបការៈ យុទ្ធជនពិការដែលកំពុងទទួលបានជំនួយសង្គម គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ