សកម្មភាពដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋវៀតណាម​ Nguyen Thi Doan នៅជប៉ុន

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុនដើម្បីចូលរួមសន្និសីទ “អនាគតរបស់ ទ្វីបអាស៊ី”
 លើកទី ១៨ ដែលប្រព្រឹត្តទៅនៅរាជធានីតូក្យូ ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៤ និងទី ២៥
ឧសភា នាថ្ងៃទី ២៣ ឧសភា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន
ទទួលជួបសន្ទនាជាមួយអភិបាលទីក្រុង Nagoya លោក Takashi Kawamura។ អនុប្រធានរដ្ឋ
Nguyen Thi Doan បានអះអាងថ៖ វៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយ
ជប៉ុន។ នាបច្ចុប្បន្ន ជប៉ុនគឺជាដៃគូរពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ជាមួយតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ២០ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អនុប្រធានរដ្ឋ
Nguyen Thi Doan សង្ឍឹមថា៖ ឆ្ពោះទៅឆ្នាំមិត្តភាពវៀតណាម-ជប៉ុន ២០១៣ ទីក្រុង  Nagoya នឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងមួយរបស់វៀតណាមយ៉ាងឆាប់ៗ រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ ក្នុងថ្ងៃនេះដែរ អនុប្រធានរដ្ឋ Nguyen Thi Doan ក៏បានទៅទស្សនាសារមន្ទីរបច្ចេកវិទ្យា
ឧស្សារហកម្ម Toyota និងសាកសួសុខទុកកម្មាភិបាលរបស់ស្ថានទូតវៀតណាមប្រចាំនៅ
រាជធានីតូក្យូផងដែរ៕

សកម្មភាពដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋវៀតណាម​ Nguyen Thi Doan នៅជប៉ុន - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan ទៅទស្សនានៅសារមន្ទទីរបច្ចេកវិទ្យាឧស្សារហកម្ម Toyota។
(Image: TTXVN)

ក្នុងថ្ងៃដ៏ដែល អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានអញ្ចើញមកសំដែងការ
គួសមជាមួយ រាជទាយាទ ជប៉ុន Naruhito។ អនុប្រធានរដ្ឋ Nguyen Thi Doan បានសម្តែង
នូវការកោតគោរពចំពោះ ស្មារតីនិងឆន្ទៈអង់អាចរបស់ ប្រជាជនជប៉ុន ក្នុងការកសាង
មាតុប្រទេសឡើងវិញ ក្រោយពីគ្រោះមហន្តរាយរញ្ជួយ ដី រលកយក្ស Tsunami នាឆ្នាំ
២០១១។ ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖ រដ្ឋ រដ្ឋាភិបាល
និងប្រជាជនវៀតណាម តៀមខ្លួនជាស្រេចជួយឧបត្ថម្ភជប៉ុន។ រាជទាយាទ Naruhito បានជឿជាក់ថា៖ ការដែល អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ចូលរួមសន្និសីទ “អនាគតរបស់ទ្វីប អាស៊ី” លើកនេះ នឹងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើននិងពង្រឹង
ទំនាក់ទំនង សហប្រតិបត្តិការមិត្តភាព ដែលកំពុងអភិវឌ្ឍន៍ល្អប្រសើ រវាងប្រទេសទាំង២។ វៀតណាមនិងជប៉ុនបានឯកភាពថា៖ មកឆ្នាំ ២០១៣ ជ្រើសជា ឆ្នាំមិត្តភាពវៀតណាម
ជប៉ុន ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង ការទូតរវាង
ប្រទេសទាំង ២។ នេះគឺជាឱកាសសំខាន់ ដើម្បីប្រទេសទាំង ២ ជំរុញខ្លាំងក្លាជួបប្រា
ស្រ័យប្រជាន ផ្លាស់ប្តូរវប្បធម៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ