សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃ​ទិវា​យុទ្ធជន​ពិការ យុទ្ធជនពលី

(VOVWORLD) -នាយប់ថ្ងៃទី ២៦ ខែកក្កដា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានរៀបចំកម្មវិធី ក្រោមប្រធានបទ "ដងវិថិអមតៈ" នៅ ឈាបនាដ្ឋានយុទ្ធជនពលីជាតិ នៅផ្លូវលេខ ៩។
សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃ​ទិវា​យុទ្ធជន​ពិការ យុទ្ធជនពលី - ảnh 1 សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (រូបថត៖ vnanet.vn)

ក្នុងឱកាស រំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា) បណ្ដាសកម្មភាពរំលឹកខួប តបស្នងសងគុណបានប្រព្រឹត្តិទៅនៅខេត្ត និងក្រុងនានានៅទូទាំងប្រទេសវៀតណាម។

នាព្រឹកថ្ងៃទី ២៧ ខែកក្កដាគណៈប្រតិភូនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការប្រជាជន និង គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញដឹកនាំដោយលេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ជើញទៅ ដាក់កម្រងផ្កា អុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហូជីមិញ។

នាយប់ថ្ងៃទី ២៦ ខែកក្កដា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានរៀបចំកម្មវិធី ក្រោមប្រធានបទ "ដងវិថិអមតៈ" នៅ ឈាបនាដ្ឋានយុទ្ធជនពលីជាតិ នៅផ្លូវលេខ ៩។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Quang Vinh ប្រធាន ស្ដីទីនៃនាយកដ្ឋានសិល្បៈសម្ដែង - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានមានប្រសាសន៍ថា៖

“ដោយមានទឹកចិត្តតបស្នងសងគុណយ៉ាងជ្រាលជ្រៅ និងស្មារតីពង្រីកប្រពៃណី គតិធម៌ផឹកទឹកនឹកប្រភពរបស់ប្រជាជាតិវៀតណាមនោះ កម្មវិធីសល្បៈ"ដងវិថិអមតៈ"នេះគឺជាការក្រើនរំលឹកដល់ជំនាន់យុវជនវៀតណាមអំពីប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ក៏ដូចជាទំនូលខុសត្រូវក្នុងការរស់នៅ សិក្សារៀនសូត្រ ធ្វើពលកម្ម និងការពារមាតុភូមិ ឲ្យសក្តិសមនឹងការលះបង់របស់បុព្វបុរសមុនៗ។

នាថ្ងៃដដែល នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Can Tho និងនៅឈាបនដ្ឋានយុទ្ធជនពលី ខេត្ត Kontun ក៏បានប្រព្រឹត្តិទៅពិធីអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ