សកម្មភាពតបស្នងសងគុណជនមានគុណូបការៈ ជនពិការនិងគ្រួសារគោលនយោបាយ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី២៧កក្កដា គណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានចំណាយថវិការជាង១៩,៣ពាន់លានដុង ជាអំណោយជូនចំពោះគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី មុខសញ្ញាគោលនយោបាយនិងអង្គភាពមួយចំនួនដែលបានចិញ្ជឹម ថែទាំយុទ្ធជនពិការ យុទ្ធជនពលី។
ថ្នាក់ដឹកនាំខេត្តក៏បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារមួយចំនួននៅស្រុក Kinh Mon ស្រុក Nam Sach និងទីរួមខេត្ត Chi Linh។ ក្នុងតំបន់មួយ គណៈប្រតិភូបានទៅសាកសួរសុខទុក្ខគ្រួសារចំនួន៣គ្រួដែលមានស្ថានភាពលំបាកជាងគេ ដោយផ្តល់អំណោយជូនគ្រួសារនីមួយៗក្នុងតម្លៃ២,២លានដុង៕