សកម្មភាពថែទាំបុណ្យតេតប្រពៃណីដល់ប្រជាជននៅតំបន់ជាច្រើន

(VOVWORLD) -នាថ្ងៃទី២៩ខែមករា អតីតប្រធានរដ្ឋ លោក Truong Tan Sang បានអញ្ជើញ ទៅសាក សួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីវៀតណាម សម្រាប់ប្រជាជនឃុំ Duc Hoa ស្រុក Duc Tho និងឃុំ Ky Anh ទីរួមខេត្ត Ky Anh ខេត្ត Ha Tinh។
សកម្មភាពថែទាំបុណ្យតេតប្រពៃណីដល់ប្រជាជននៅតំបន់ជាច្រើន - ảnh 1 អតីតប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញជូនអំណោយនៅឃុំ Duc Hoa

ក្នុងថ្ងៃដដែល គណៈប្រតិភូសមាជិក សមាជិកាសភាខេត្ត Quang Ngai បានរៀបចំពិធីទទួលថវិការ ឧបត្ថម្ភសុខុមាលភាពសង្គមចំនួន ៨ពាន់លានដុងសម្រាប់ប្រជាជនខេត្ត Quang Ngai ក្នុងឱកាសបុណ្យ តេតប្រពៃណីវៀតណាម ឆ្នាំច សំរឹទ្ធិស័ក ២០១៨។ ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចការងារនៅខេត្ត Nghe An នាថ្ងៃទី២៩ខែមករា អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារគោលនយោបាយនៅស្រុក Anh Son និងជូនអំណោយដល់កម្មាភិបាល ប៉ុស្តិ៍ការ ពារព្រំដែន Phuc Son ផងដែរ។

        ក្នុងឱកាសនេះ នាថ្ងៃទី២៩ខែមករា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសដោយប្រធានបទ “បុណ្យតេតសម្រាប់ កុមារក្រីក្រ”។កម្មវិធីនេះជាឱកាសលើកទឹកចិត្តគំរូឆ្នើមរបស់កុមាររងជំងឺ រោគាពាធដែលព្យាមឆ្លងផុតការលំបាក និងតបស្នងសង់គុណសមូហភាពនិងបុគ្គលដែលមានទឹកចិត្តស្បុរសធម៌ជួយកុមារក្រីក្រ នាប៉ុន្មានឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ