សកម្មភាពថែទាំបុណ្យ Tet សំរាប់ជនក្រីក្រ គ្រួសារគោលនយោបាយ ជូនពរកងកម្លាំងប្រដាប់អាវុធនិងអាណិកជន

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នោះ ខេត្ត Hau Giang ភាគខាងត្បូងវៀតណាម បានរៀបចំជំនួបប្រាស្រ័យ សាកសួរសុខទុក្ខ និងជូនអំណោយជិត៧៧ពាន់ចំណែកចំពោះគ្រួសារក្រីក្រជាង២៤ពាន់គ្រួរ ជនមានគុណូបការៈចំពោះបដិវត្តន៍និងមុខសញ្ញាសង្គមផ្សេងៗទៀត ដោយការ ចំណាយប្រាក់ជិត៤០ពាន់លានដុងពីថវិកាមជ្ឈឹមនិងខេត្ត។
សកម្មភាពថែទាំបុណ្យ Tet សំរាប់ជនក្រីក្រ គ្រួសារគោលនយោបាយ ជូនពរកងកម្លាំងប្រដាប់អាវុធនិងអាណិកជន - ảnh 1 ថ្នាក់ដឹកនាំស្រុក Phung Hiep ខេត្ត Hau Giang ជូនអំណោយបុណ្យ Tet ចំពោះគ្រួសារគោលនយោបាយ (រូបថត៖ VOV)


 
ក្នុងបុណ្យ Tet នេះ ខេត្ត ក៏បានប្រគល់ជូនផ្ទះមេត្តាធម៌ចំនួន៩៦ខ្នងចំពោះគ្រួសារក្រីក្រដែលជួបការ លំបាកក្នុងបញ្ហាលំនៅដ្ឋានផងដែរ។

        ខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាម បានចំណាយថវិកាជិត ៤០ពាន់លានដុង ដើម្បីថែទាំបុណ្យ Tet សំរាប់មុខសញ្ញាគោលនយោបាយនិង គ្រួសារក្រីក្រក្នុងខេត្ត។ ក្រៅពីនោះ សប្បុរសជនជាច្រើនរូបក្នុងខេត្តបានប្រគល់ ជូនអំណោយបុណ្យ Tet ជាង៤ពាន់៥រយចំណែកចំពោះជនក្រីក្រដែរ។ លោកស្រី Pham Thi Cung ជនចាស់ជរាមួយរូបនៅស្រុក Long Dien ដែល ទទួលបានអំណោយបុណ្យ Tet បានចែករំលែកថា៖

        “នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ ទទួលបានអំណោយរបស់បក្ស រដ្ឋ និងសប្បុរសជនគឺយើងខ្ញុំសប្បាយយ៉ាងក្រៃលែង ព្រោះថា ត្រូវបានសង្គម យកចិត្តទុកដាក់ជាច្រើន។ យើងខ្ញុំទទួលបានអំណោយ៣ចំណែកពីខេត្ត ទីក្រុង និងស្រុក។”

        នាថ្ងៃទី១១ កុម្ភៈ ថ្នាក់ដឹកនាំខេត្តLong An ភាគខាងត្បូងវៀតណាម បានទៅ សាកសួរសុខទុក្ខនិងជូនពរបុណ្យ Tet ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុង បំពេញភារកិច្ចនៅតំបន់ព្រំដែន រួមមាន៖ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ប៉ូស្តិ៍ការពារព្រំដែន My Quy ខាងលិច ប៉ូស្តិ៍ការពារព្រំដែន Ben Pho និងប៉ូស្តិ៍ ការពារច្រកទ្វារអន្តរជាតិ Binh Hiep ជាដើម។

ថ្នាក់ដឹកនាំខេត្ត Long An បាន ស្នើឲ្យកងកម្លាំងប្រដាប់អាវុធខាងលើ ជានិច្ចកាលរក្សារឹងមាំនូវស្មារតី ការទទួល ខុសត្រូវដើម្បីសំរេចឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន ការពារព្រំដែនប្រកបដោយសុខសន្តិភាព។

        នាយប់ថ្ងៃដដែល ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បានរៀបចំជំនួប ប្រាស្រ័យជាមួយអាណិកជនវៀតណាមដែលវិលត្រឡប់មកស្រុកកំណើតក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ខេត្ត Ha Tinh មានមនុស្សចំនួន៥២ពាន់នាក់ ដែលកំពុងធ្វើការ រស់នៅនិងសិក្សារៀនសូត្រនៅឯបរទេស។ ជារៀងរាល់ឆ្នាំ បរិមាណទឹកប្រាក់ដែលអាណិកជន Ha Tinh បញ្ជូនមកប្រទេសវិញ កើនឡើងជាបន្តបន្ទាប់។

នាថ្ងៃទី១២ កុម្ភៈ ក្រុមការងារគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ដឹកនាំដោយលោកប្រធាន Vo Van Thuong បានបំពេញដំណើរទស្សនកិច្ចការងារនិងជូនពរបុណ្យ Tet នៅសួនឧទ្យានផ្នែកទន់ Quang Trung នៅខ័ណ្ឌទី១២ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

        នាថ្ងៃដដែល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះជួរកម្មករដែលកំពុងធ្វើការនៅតាមការដ្ឋានសាងសង់នានានៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ជូនអំណោយចំពោះកម្មករផ្នែកធ្យូងដែលវិលត្រឡប់មកស្រុកកំណើតទទួលបុណ្យ Tet ហើយទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យ Tet ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ