សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាកម្មភិបាលនិងយុទ្ធជននៅលើកោះ Nam Yet
|
កោះ Truong Sa ធំ (internet) |
(VOV)_នាថ្ងៃទី ២៦ ធ្នូ ក្រុមការងារនៃតំបន់ទី៤ កងទ័ពប្រជាជនវៀតណាម បានទៅកាន់កោះ Nam Yet ជាទីមកដល់ទីពីរនៃដំណើរទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់បណ្ដាកម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះនានាភាគខាងជើង របស់ប្រជុំកោះ Truong Sa។ វរសេនីយ៍ទោNguyen Van Tam ស្នងការនយោបាយក្រុមទី១ កោះ Nam Yet បានអោយដឹងថា៖
“ យើងខ្ញុំបានបែងចែកការងារត្រៀមរៀបចំអោយបុណ្យ តេត សំរាប់ផ្នែកនិមួយៗហើយ ប៉ុន្តែ ក្នុងស្ថានភាពជាក់ស្ដែង បងប្អូនយុទ្ធជននៅទីនេះបានចាត់ទុកដូចជាក្នុងគ្រួសារតែមួយ អ្នកណាក៏សប្បាយរីករាយណាស់៕”