សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការអចិន្ត្រីយ៏សន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

VOV- ទទួលសេចក្តីអញ្ចើញពីប្រធានរដ្ឋវៀតណាម TruongTan Sang ប្រធានគណៈ
កម្មាធិការអចិន្ត្រីយ៏សន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ  Kim  Yong Nam បានអញ្ចើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ទី៧សីហា។នារសៀលថ្ងៃទី៦សីហា បន្ទាប់ពី
ពិធីទទួលដ៏ឧឡារឹកនៅហាណូយ ប្រធានរដ្ឋវៀតណាម TruongTan  Sang បានជួប
សន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រីយ៏សន្និសីទប្រជាជនកំពូលនៃសាធារ
ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ  Kim  Yong Nam។

ភាគីទាំង២អះអាងនូវគោលបំណងចង់ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី
រវាងប្រទេសទាំង២ដោយឥតឈប់ឈរ។ ភាគីទាំង២ឯកភាពថា៖នឹងបន្តរក្សាបណ្តា
ដំណើរទស្សនកិច្ចនឹងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំង
២  បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វប្បធម៏អប់រំបណ្តុះបណ្តាលនឹង
ជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំង២។

ចំពោះបញ្ហាអន្តរជាតិនិងតំបន់ភាគីទាំងពីរឯកភាពបន្តរក្សាការសហការយ៉ាងជិតស្និទ្ធ
ក្នុងបណ្តាវេទិកាអន្តរជាតិ និងតំបន់ ដូចជា ARF ចលនាមិនចូលបក្សសម្ព័ន្ធ។ល។ និងបង្កើនការផ្លាស់ប្តូរអំពីរាល់ បញ្ហាដែលភាគិតាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ចំពោះ
 បញ្ហាឧបទ្វីប កូរ៉េ ប្រធានរដ្ឋវៀតណាម Truong Tan Sang អះអាងថា វៀតណាម មុន
ក៏ដូចជាក្រោយ គំាទ្រឧបទ្វីបកូរ៉េ១ សន្តិភាព ស្ថិរភាព និងគ្មាន អវុធនុយក្លេអ៊ែរ។ វៀតណាមក៏មានគោលបំណង ចង់ឲ្យភាគីទាក់ទិននានាខំប្រឹងប្រែងជម្រុញការសន្ទនា និងមានសកម្មភាពជាក់ស្តែង ដើម្បី ជម្រុញដំណើរការគ្មានអវុធនុយគ្លេអ៊ែរលើឧបទ្វីប
កូរ៉េ។

ស្តីពីបញ្ហានៅសមុទ្រខាងកើត ប្រធាន Kim Yong Nam សម្តែងនូវការគាំទ្រចំពោះ ដំណោះស្រាយជម្លោះនិងបណ្ដាបញ្ហាកើតឡើងតាមរយៈការចរចារសន្តិភាព សំដៅ បង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសនិងធានាសន្តិសុខ ស្ថិរភាព ក្នុងតំបន់។
ប្រធានរដ្ឋ Truong Tan Sang បានប្រកាសថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនអង្ករ
ចំនួន ៥ ពាន់តោន សំដៅចែករំលែកនិងជួយឧបត្ថម្ភប្រជាជនសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ ដែលបាន កើតឡើងនាពេលថ្មីៗនេះ។ នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានរៀបចំ
ពិធីឆប់លៀងដ៏មហោឡារឹកចំពោះប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទប្រជាជន
កំពូល សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam៕

សកម្មភាពនៃដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការអចិន្ត្រីយ៏សន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
លោកប្រធានហូជីមិញនិងអតីតប្រធាន Kim Il-Sung ក្នុងឆ្នាំ ១៩៦៤​ (Image: VOV online)


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ