សកម្មភាពនានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-រុស្ស៊ី

(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់
ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី នាថ្ងៃទី២៨ មករា នៅទីក្រុងម៉ូស្គូអគ្គទីប្រឹក្សា
វៀតណាមប្រចាំនៅរុស្ស៊ីលោក​ Nguyen Hung បានអះអាងថា ប្រជាជនវៀតណាម
ជានិច្ចកាលចងចាំជានិច្ចនូវជំនួយឧបត្ថម្ភដ៏ធំធេងដែលប្រទេសសូ វៀតមុននេះ ឬសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្នបានលៃទុកឲ្យវៀតណាមក្នុងបុព្វហេតុ តស៊ូដណ្ដើម
ឯករាជ្យជាតិ ក៏ដូចជាបុព្វហេតុកសាងមាតុប្រទេសក្នុងសម័យកាល សន្តិភាព។វៀតណាមមានគោលបំណងបន្តកិច្ចសហការជាមួយរុស្ស៊ីយ៉ាងស្អិតរមួត ដើម្បី
នាំទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែម
ទៀត។
សកម្មភាពនានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-រុស្ស៊ី - ảnh 1

រីឯខ្លួនវិញ លោក Tatarinov ប្រធាននាយកដ្ឋានទទួលបន្ទុកទ្វីបអាស៊ីនៃក្រសួង
 ការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ការបង្កើតទំនាក់ទំនងរវាងភាគីទាំង២៦៥ឆ្នាំ
មុននេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ដោយទទួលស្គាល់ការបោះ ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងរដ្ឋទាំង២និងប្រជាជាតិទាំង២។
នៅវៀតណាម នាថ្ងៃទី២៩ មករា សារមន្ទីហូជីមិញបានសហការជាមួយស្ថានទូត រុស្ស៊ីប្រចាំនៅវៀតណាមនិងមជ្ឈឹមសមាគមមិត្តភាពវៀតណាម រុស្ស៊ី រៀបចំការ តាំងពិព័រណ៍ដោយប្រធានបទ “ទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី”
 ដោយមានរូបថត ឯកសារ និងវត្ថុតាំងបញ្ហាញជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ