សកម្មភាពនៅប៊ុលហ្គារីរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

(VOVWORLD) - បន្តរបៀបវារៈនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីនោះ នាថ្ងៃទី៤កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី Tsveta Karayancheva និងទទួលជួបសវនាការជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី Ekaterina Zaharieva ផងដែរ។

សកម្មភាពនៅប៊ុលហ្គារីរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី Tsveta Karayancheva  

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី Tsveta Karayancheva នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាប៊ុលហ្គារី បន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តន៍រាល់វិធានការ សំដៅនំាទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប៊ុលហ្គារីសម្របខ្លួនទៅក្នុងប្រទេសសាមី រួមចំណែកអភិវឌ្ឍន៍នៅប្រទេសនីមួយៗ។

រីឯខ្លួនវិញ លោកស្រី Tsveta Karayancheva បានអះអាងថា នឹងជម្រុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ និងចាត់ទុក នេះជាក្លោងទ្វារដែលបើកចេញឱកាស ដើម្បីសហគ្រានៃប្រទេសទាំងពីរបើកទូលាយការវិនិយោគធ្វើអាជីវកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការ។

សកម្មភាពនៅប៊ុលហ្គារីរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh - ảnh 2ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយសមភាគីប៊ុលហ្គារី លោកស្រី Ekaterina Zaharieva

នៅក្នុងជំនួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសប៊ុលហ្គារី  លោកស្រី Ekaterina Zaharieva ភាគីទាំងពីរបានឯកភាពនាំទំនាក់ទំនងសេដ្ឋកិច្ចឲ្យឡើងកម្ពស់ថ្មី សក្តិសមជាមួយទំនាក់ទំនងនយោបាយនិងសក្កានុភាពនៃប្រទេសទាំងពីរ។

ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯក ភាព បង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនានា ក៏ដូចជាដើម្បីរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ជាដើម។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសមភាគីប៊ុលហ្គារី លោកស្រី Ekaterina Zaharieva បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់និងទទួលអចលនទ្រព្យរបស់ស្ថាប័នតំណាងការទូតនៃប្រ ទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ