សកម្មភាពនៃសម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOVWORLD) /  
|
សកម្មភាពនៃសម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) |
Vovworld-គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមត្រូវ
ធានាភាព ងាយស្រួលសំរាប់ជនបរទេសមកទេសចរណ៍រកស៊ីស្នាក់នៅនៅវៀត
ណាម។ នេះជាមតិរបស់សមាជិកសមាជិការសភាមួយចំនួនក្នុងកិច្ចប្រជុំតាមក្រុមៗ
នារសៀលថ្ងៃទី១៥វិច្ឆិកា។ តាមបណ្ដាសមាជិកសមាជិការថា ច្បាប់ឆ្លងដែនស្នាក់
នៅរបស់ជនបរទេសនៅវៀតណាមមានសារៈសំខាន់ ពីព្រោះជះឥទ្ធិពលដោយ
ផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណើរការសមាហរណកម្មរបស់វៀតណាម។
លោក Duong Trong Nghia សមាជិកសភាទីក្រុងហូជីមិញបានលើកមតិថា៖
“ក្របខ័ណ្ឌកែលំអររបស់ច្បាប់ត្រូវកំណត់ច្បាស់ បណ្ដាគោលការណ៍ឆ្លងដែន
ស្នាក់នៅ។ ត្រូវកត់ច្បាស់ថា ជនបរទេសត្រូវគោរពច្បាប់វៀតណាមអំពីឆ្លងដែន
ស្នាក់នៅនិងច្បាប់ផ្សេងៗ។ ក្រៅពីនោះ ក្នុងច្បាប់ក៏ត្រូវកំណត់ហាមបុគ្គលអង្គការ
មានអំពើរំលោភគេងយកផលចំណេញចំពោះជនបរទេសក្នុងពេលគេឆ្លងដែន
មកវៀតណាម។”
បណ្ដាខ្លឹមសាររបស់គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀត
ណាមនឹងត្រូវបានពិភាគ្សាពេញអង្គនៅសាលប្រជុំនាថ្ងៃទី២៨វិច្ឆិកាខាងមុខ៕
-VOVWORLD