សកម្មភាពនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣

សកម្មភាពនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
ប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភាលោក Phan Trung Ly (VOV)



        Vovworld-របាយការណ៍បកស្រាយទទួលយកមតិរបស់សមាជិកសមាជិការសភានិង​ប្រជាជនអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានប្រធានគណៈ​កម្មាធិការច្បាប់របស់រដ្ឋសភាលោក Phan Trung Ly រាយការណ៍នាព្រឹក​ថ្ងៃទី​២២​តុលា។

អំពីឈ្មោះប្រទេស របាយការណ៍បានអះអាងថា ការរក្សាឈ្មោះសាធារណរដ្ឋ​សង្គម​និយមវៀតណាមគឺចាំបាច់ដើម្បីបង្ហាញគោលដៅមុនក៏ដូចជាក្រោយ ដែលបក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនបានជ្រើសរើសគឺកសាងលិទ្ធិសង្គមនិយមនៅវៀតណាម។

        ផ្តោតទៅលើរបបសេដ្ឋកិច្ច គណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​បាន​ឯកភាពជ្រើសរើសវិធានការកំណត់សេដ្ឋកិច្ចវៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ​តាមទិសសង្គមនិយម មានសមាសភាពសេដ្ឋកិច្ចជាច្រើន ក្នុងនោះសេដ្ឋកិច្ចរដ្ឋ​ដើរ​តួនាទីស្នូល។

        “គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានឃើញថា​ក្នុងខឿន​សេដ្ឋកិច្ចទីផ្សារនៅវៀតណាមនោះ តួនាទីកំណត់ទិសខឿនសេដ្ឋកិច្ចរបស់​រដ្ឋ​និង​សេដ្ឋកិច្ចរដ្ឋគឺសំខាន់ណាស់។ កំណត់ដូច្នេះដើម្បីបង្ហាញរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់របប​សង្គមនិយមនៅវៀតណាម។​ ដោយហេតុនេះ រដ្ឋធម្មនុញ្ញត្រូវកំណត់តួនាទី​ស្នូល​របស់សេដ្ឋកិច្ចរដ្ឋ។”

        ដើម្បីអនុវត្តបណ្ដាសេចក្តិសំរេចចិត្តរបស់បក្សនិងឆ្លើយតប​នឹង​សំណូមពរអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី មតិប្រជាជនសមាជិកសភា​ភាគ​ច្រើនបានគាំទ្រការផ្លាស់ប្តូរថ្មីរូបសណ្ឋានចាត់តាំងរដ្ឋអំណាច​ដំបន់។

        “រដ្ឋអំណាចតំបន់នៅបណ្តាអង្គភាពរដ្ឋបាលរបស់វៀតណាមគឺត្រូវសមស្រប ទៅនឹងលក្ខណៈជនបទ នគរ កោះសមុទ្រនិងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុម ប្រឹក្សាប្រជាជន​ គណៈកម្មាធិការប្រជាជនត្រូវបានបង្កើតឡើងដើម្បីអនុវត្តន៌​ភារកិច្ច និងសិទ្ធរបស់រដ្ឋអំណាចតំបន់ក្នុងក្រប់ខ័ណ្ឌដែលកំណត់ដោយច្បាប់”។

        នាព្រឹកថ្ងៃដ៏ដែល គណៈកម្មាធិការអចន្រ្តៃយ៌រដ្ឋសភាបានដាក់ជូនពង្រៀង​សេចក្តីសម្រេចចិត្ត​ ដែលកំណត់ចំណុច១ចំនួនអំពីការអនុវត្តន៌រដ្ឋធម្មនុញ ឆ្នាំ​១៩៩២(ធ្វើវិសោធនកម្មនាឆ្នាំ២០១៣)។​តាមនោះ រដ្ឋធម្មនុញ១៩៩២ (ធ្វើវិសោ

ធនកម្មនាឆ្នាំ២០១៣)នឹងមានសុពលភាពចាប់ពីថ្ងៃដែលប្រធានរដ្ឋវៀតណាមប្រកាសជាសាធារណៈ។ របាយការអំពីការងារបង្ការប្រឆំាអំពើពុករលួយឆ្នាំ២០១៣ ដែលបកស្រាយ​ដោយអគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh បានឲ្យដឹងថា ស្ថានភាពពុករលួយមិនទាន់មានសញ្ញាថយចុះនៅឡើយនៅតែកើតមានឡើងនៅផ្នែក វិស័យជាច្រើនផងដែរ។

ដើម្បីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុះរលួយទទួលបានប្រសិទ្ធភាពជាង លោក Dinh Xuan Thao សមាជិកសភាមណ្ឌលហាណូយបានចាត់ទុកថា៖

“ការកំណត់របស់ច្បាប់នាបច្ចុប្បន្នគឺពេញលេញណាស់។​ បញ្ហាគឺរៀបចំ​អនុវត្ត។ ឧទាហរណ៍ការរាយការណ៍តម្លាភាពទ្រពសម្បត្តិក្នុងបណ្ដាស្ថាប័ននោះ​ប្រភព​ចំណុលចំណាយបានបើកចំហរដើម្បីជនគ្រប់រូបឃ្លាំមើល។​ អំពីទ្រពសម្បត្តិ​ចំណុលបុគ្គលដែលរាយការណ៍បានកំណត់ដ៏ច្បាស់លាស់ ប៉ុន្តែត្រូវ​រាយការណ៍​យ៉ាងម៉េច ត្រួតពិនិត្យយ៉ាងម៉េច។ បញ្ហានៅទីនេះគឺការរៀបចំអនុវត្ត​ត្រូវអនុវត្ត​ត្រូវ​តាមការកំណត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ