សកម្មភាពបានដាក់ស្ថានីយខួងដោយខុសច្បាប់របស់ចិនបានជះឥទ្ធិពលអាក្រក់ដល់សន្តិភាពក្នុងតំបន់និងអន្តរជាតិ

(VOV)_នាព្រឹកថ្ងៃទី១៥ ឧសភា នៅរដ្ឋធានីហាណូយ អគ្គក្រុមហ៊ុន​កាត់ដេរ ១០  បានរៀបចំពិធីគោរពទង់ជាតិ និងមិទ្ទិញដើម្បីសម្ដែងស្មារតី​ស្នេហារជាតិ ឆ្ពោះ ទៅ កោះសមុទ្រ ប្រឆាំងជំទាស់ការដែល​ចិនបានដាក់​ស្ថានីយខួង Haiyang Shiyou-៩៨១  ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀត
ណាម។ កម្មាភិបាល កម្មកររបស់អគ្គក្រុមហ៊ុន​ បានរួមវិភាគទានជាទឹកប្រាក់ក្នុង១
ថ្ងៃធ្វើពលកម្ម  ដើម្បីគាំទ្រ​បណ្ដាកម្មាភិបាលយុទ្ធជនដែលកំពុង​បំពេញភេរកិច្ច​រក្សារអធិបតេយ្យភាពអំពីកោះ សមុទ្ររបស់មាតុប្រទេស។ លោកស្រី Nguyen Thi
Thanh Huyen អគ្គនាយិកាអគ្គក្រុមហ៊ុនកាត់ដេរ ១០ បានអះអាងថា៖

សកម្មភាពបានដាក់ស្ថានីយខួងដោយខុសច្បាប់របស់ចិនបានជះឥទ្ធិពលអាក្រក់ដល់សន្តិភាពក្នុងតំបន់និងអន្តរជាតិ - ảnh 1
ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់​ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម

          “ នេះគឺជាសកម្មភាពជាក់ស្ដែងមួយដើម្បីជួយប្រជាពលរដ្ឋនិងអ្នកនេ​សាទ​​ ច្បាមជាប់សមុទ្រ។ ខ្ញុំរំពឹងគិតថា៖យើងមិនជួយជ្រោមជ្រែង១លើកតែ​ប៉ុណ្ណោះទេ  ហើយយើងត្រូវជួយជ្រោមជ្រែងជាច្រើនលើកច្រើនសារទៀត​ខាងស្មារតី និងសម្ភារះ។
 ​យើងជាសម​រភូមិក្រោយដ៏រឹងមាំសំរាប់ ​ប្រជាពលរដ្ឋនិងអ្នកនេសាទ​ ច្បាមជាប់
សមុទ្រ។”

          នៅទីក្រុង Vung Tau ថ្ងៃទី​១៥ ឧសភា កម្មាភិបាល លោកគ្រូ អ្នកគ្រូ ​និង​សិស្សានុសិស្សរបស់សាលាបថមសិក្សារ Ha Long បានរៀបចំពិធីមិទ្ទិញ ​ដោយ​ប្រធានបទ៖ ដើម្បីសមុទ្រកោះជាទីស្រឡាញ់។ ទន្ទឹមនឹងនោះ ​សាលា​ក៏បានបំផុស
ចលនា៖រួមកម្លាំងកាយចិត្តការពារប្រជុំកោះ Hoang Sa និង​Truong Sa ផងដែរ។

          ក្នុងសេចក្ដីប្រកាសនាថ្ងៃទី ១៥ឧសភា ​សមាគម​អតីតយុវជនស្ម័គ្រចិត្ត​វៀត ណាម និងសមាគមប្រពៃណី ​Truong Son ផ្លូវហូជីមិញ បានអះអាងនូវការប្តេជ្ញា ចិត្តរួមកម្លាំងកាយចិត្តជា​មួយប្រជាជនទាំងមូល កងទ័ពទាំងមូលស្នើអោយ ចិនត្រូវ ដកស្ថានីយខួងនិងនាវានានាចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាត
សមុទ្រវៀតណាម។

          នាព្រឹកថ្ងៃនេះដែរ ​សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី បាន​ចេញ​សេចក្ដី ប្រកាសដោយសន្យារួមជាមួយជនរួមជាតិក្នុងទូទាំងប្រទេស ក្រោមការ​ដឹកនាំរបស់ បក្ស រដ្ឋ ចែករំលែកការលំបាកជាមួយយុទ្ធជនប៉ូលីសសមុទ្រ ​គ្រប់គ្រងជលផល  និងអ្នកនេសាទវៀតណាម ដែលកំពុងច្បាមជាប់សមុទ្រទាំង​យប់ទាំងថ្ងៃ បំពេញ ភារកិច្ចការពារអធិបតេយ្យភាពអំពីសមុទ្រ កោះរបស់វៀតណាម។

          នៅថៃ ដំណាងនិស្សិតវៀតណាមកំពុងសិក្សារនៅមហាវិទ្យាល័យថៃ និងជន វៀតណាមនៅថៃមួយចំនួនបានរៀចចំពិធីមិទ្ទិញនៅខាងមុខស្ថាន​ទូតចិនប្រចាំ នៅថៃ ប្រគល់លិខិតចំហរ ដោយសម្ដែងនូវការប្រឆាំងជំទាស់ការដែលចិនបានដាក់
ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុង តំបន់សេដ្ឋ​កិច្ច​ផ្តាច់មុខ និងតំបន់ខ្ពង់ រាបបាត សមុទ្រវៀតណាម។

សមាគមមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាមនិងអាស៊ាន នាថ្ងៃទី 
១៥ ឧសភា បានចេញសេចក្ដីប្រកាស ដោយប្រឆាំងជំទាស់សកម្មភាពរបស់ចិន
 និងស្នើចិនត្រូវដក់ស្ថានីយខួងនិងមធ្យោបាយការពារផ្សេងៗទៀតចេញពី​ តំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ​សេចក្ដីប្រកាស
នេះក៏ បានគាំទ្រការដោះស្រាយខ្វែងគំនិតតាមរយៈការចរចារ​ដោយសន្តិវិធី ដោយ
ឈរលើ​ច្បាប់អន្តរជាតិ។

          ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាននាថ្ងៃទី ១៤ ឧសភា បណ្ឌិត
 Gerghard Will អ្នកឯកទេសអំពីអាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានវិទ្យា​សាស្ត្រ ​និងនយោ
បាយ ( SWP) នៅទីក្រុង Berlin អាល្លឺម៉ង់ បានចាត់ទុកថា៖​ការដែលចិនដាក់ស្ថានីយ៍ នៅតំបន់នេះជាប្រការគួរអោយងឿងឆ្ងន់ ពីព្រោះបណ្ដាអ្នកជំនាញក្នុងតំបន់បានអះ
អាងថានៅទីនេះគ្មានបរិមាណប្រេងរ៉ែច្រើនទេ។ ​ដូច្នេះ អាចចាត់ទុកកាយវិកា  មានឧបាយកលនយោបាយ។

          រីឯ អ្នកឯកទេស Malcolm Cook នាយកសាលាស្រាវជ្រាវអន្តរជាតិ​នៃមហា
វិទ្យាល័យ Flinders នៅរដ្ឋ Adelaide (អុស្ត្រាលី) បានសង្កត់ធ្ងន់​៖​ការដែលចិនបាន បញ្ជូនស្ថានីយខួងចូលក្នុងតំបន់សមុទ្រខាងកើត និងនេះ​គឺជាភាក្តុតាងថ្មីមួយទៀត  ចំពើការខ្វះសុឆ័ន្ទរបស់ចិន ក្នុងការគោរព​កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជា
មួយអាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ