សកម្មភាពផលិតកម្មានាដើមឆ្នាំថ្មី២០១៥
|
សកម្មភាពផលិតកម្មានាដើមឆ្នាំថ្មី២០១៥ |
(VOV)_ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី នាថ្ងៃទី១៩ កុម្ភះ តំបន់ជាច្រើនបានចាប់ផ្តើម
សកម្មភាពសេដ្ឋកិច្ច ទេសចរណ៍ដោយមានគោលបំណង មានឆ្នាំថ្មី១ប្រកបដោយ
គ្រប់ប្រការ សុភមង្គល។
នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១៩ កុម្ភះ នៅកំពុងផែ Cam Pha ខេត្ត Quang Ninh
បានប្រព្រឹត្តទៅពិធីទទួលនាវាដឹកជញ្ជូនធ្យុងថ្មដើមដំបូងក្នុងឆ្នាំថ្មី២០១៥។ នេះគឺ
ជាឡូទំនិញដើមដំបូង ដែលបានអនុវត្តតាមកិច្ចសន្យា ផ្គត់ផ្គង់ធ្យុងថ្មចំនួន៨ពាន់
តោនអោយរោងចក្រ Nghi Son ខេត្ត Thanh Hoa។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ ផ្នែកទេសចរណ៍ Da Nang (ភាគកណ្ដាលវៀតណាម)
ស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដើមដំបូងមកដល់វៀតណាម តាមផ្លូវសមុទ្រដែល
ជិះនាវា Star Bridge ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរណ៍អាមេរិក។ តាមគំរោង
ក្នុងឱកាសបុណ្យតេតនេះដែរ បរិមាណភ្ញៀវទេសចរណ៍មកដល់ទីក្រុង Da Nang
បានជិត២០ហ្មឺននាក់ កើន១០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤ដែរ៕