សកម្មភាពមានអត្ថន័យអបអរសាទរទិវានារីអន្តរជាតិ ៨ មីនានៅ​តាមមូលដ្ឋាន

(VOVWORLD) - អបអរសាទរខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម (១៩៣០-២០២០) និងលើកទី ១១០ ឆ្នាំនៃទិវានារីអន្តរជាតិ (ថ្ងៃទី ៨ មីនាឆ្នាំ ១៩១០ - ថ្ងៃទី ៨ មីនាឆ្នាំ ២០២០) នាថ្ងៃទី ៥ ខែមីនា នៅតំបន់ជាច្រើនបានប្រារព្ធសកម្មភាពប្រកបដោយអត្ថន័យ។
សកម្មភាពមានអត្ថន័យអបអរសាទរទិវានារីអន្តរជាតិ ៨ មីនានៅ​តាមមូលដ្ឋាន - ảnh 1 សកម្មភាពមានអត្ថន័យអបអរសាទរទិវានារីអន្តរជាតិ ៨ មីនានៅតាមមូលដ្ឋាន (រូបថត៖ TTXVN)

នៅ Long An ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមនារីវៀតណាមខេត្ត Long An និងរួចទាំងសមាគមគ្រប់ជាន់ថ្នាក់បានអញ្ជើញចុះទៅសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាលសមាគម ស្ត្រីមានជំងឺរ៉ាំរ៉ៃនិងកុមារមានជំងឺ មានស្ថានភាពលំបាកពិសេសជាដើម។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Phan Ngoc Tho ទើបតែបានបញ្ចូនលិខិតបទដ្ឋានដល់មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue មិនយកថ្លៃសំបុត្រចូលទស្សនាកេរ្តិ៍ដំណែលចំពោះនារីក្នុងស្រុកនិងអន្តរជាតិដែលស្លៀកសម្លៀកបំពាក់អាវ ផាយប្រពៃណីវៀតណាម។ តាមនោះ ចាប់ពីថ្ងៃទី ៦ រហូតដល់ដំណាច់ថ្ងៃទី ៨ ខែមីនា នៅតាមកន្លែងកេរ្តិ៍ដំណែល Hue នារីនៅក្នុងប្រទេសនិងអន្តរជាតិដែលស្លៀកសម្លៀកបំពាក់អាវផាយប្រពៃណីវៀត ណាម ទៅទស្សនាកេរ្តិ៍ដំណែលនឹងមិនយកថ្លៃសម្រាប់សំបុត្រទស្សនាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ