សកម្មភាពមើលថែទាំបុណ្យតេតសម្រាប់កម្មករនិងពលករក្រីក្រ

(VOVWORLD) - ការមើលថែទាំជីវភាពរស់នៅសម្រាប់ពលករ និងកម្មករ ត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជានិច្ច តាមរយៈបណ្ដាគោល នយោបាយជាក់លាក់ចំពោះប្រជាកម្មករ ពលករ ជាពិសេសគឺអ្នកមានស្ថាន ភាពរស់នៅលំបាក។

នាព្រឹកថ្ងៃទី៤ខែមករា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានទៅសាកសួរសុខទុក្ខ ជូន អំណោយដល់ពលករនិងកម្មករចំនួន១០០នាក់ដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០។ នៅទីនេះ លោកបានអះអាងថា ការមើលថែទាំជីវភាពរស់នៅសម្រាប់ពលករ និងកម្មករ ត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជានិច្ច តាមរយៈបណ្ដាគោល នយោបាយជាក់លាក់ចំពោះប្រជាកម្មករ ពលករ ជាពិសេសគឺអ្នកមានស្ថាន ភាពរស់នៅលំបាក។ លោក Tran Thanh Man បានស្នើអោយសហភាព សហព័ន្ធការងារវៀតណាម អនុវត្តបណ្ដាកម្មវិធីមើលថែបុណ្យតេតប្រពៃណី អោយមានអត្ថន័យជាក់ស្ដែងចំពោះប្រជាពលករ កម្មករ មិនទុកអោយអ្នក ណាគ្មានប្រាក់មកផ្ទះក្នុងបុណ្យតេតនោះឡើយ។

        នាថ្ងៃទី៣ខែមករា នៅស្រុក Dak R’lap សហព័ន្ធការងារខេត្ត Dak Nong បានរៀបចំកម្មវិធី “បុណ្យ តេតកក់ក្ដៅ” ឆ្នាំ២០២០ សម្រាប់ប្រជា ពលករក្រីក្រនៅក្នុងខេត្ត។ គណៈចាត់តាំងបានប្រគល់អំណោយចំនួន ១៧០ចំណែកជូនពលករ ក្នុងតម្លៃសរុប២០០លានដុង។ នេះសុទ្ធតែជា ពលករក្រីក្រ មានស្ថានភាពរស់នៅលំបាក ដែលកំពុងធ្វើការនៅតាមអង្គ ការ សហគ្រាសនានានៅខេត្ត Dak Nong។


សកម្មភាពមើលថែទាំបុណ្យតេតសម្រាប់កម្មករនិងពលករក្រីក្រ - ảnh 1ទិដ្ឋភាពនៅព្រឹត្តិការណ៍  “ទិវាបុណ្យកម្មករ - ផ្សារមេត្តាធម៌” (រូបថត៖ laodong.vn)

        ព្រឹត្តិការណ៍ “ទិវាបុណ្យកម្មករ - ផ្សារមេត្តាធម៌” លើកទី២ត្រូវបានសហ ព័ន្ធការងារទីក្រុងហូជីមិញរៀបចំឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមករា ដោយទាក់ទាញពលករនិងប្រជាជនយ៉ាងច្រើនកុះករមកទស្សនានិងទិញ ទំនិញ។ ផ្សារនេះដាក់លក់មុខទំនិញចាំបាច់គ្រប់ប្រភេទដូចជា សំលៀក បំពាក់ ឧបករណ៍ប្រដាប់ប្រដារ និងចំណីអាហារ ដោយបានបញ្ចុះតម្លៃពី១០ ដល់៧០%។ មកទិញទំនិញនៅផ្សារលើកនេះ លោកស្រី Nguyen Thi Loan ពលការិនីម្នាក់នៅតំបន់ឧស្សាហកម្មខ័ណ្ឌទី១២ទីក្រុងហូជីមិញបានចែករំលែកថា៖  

       “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកម្មវិធីដោយបានផ្ដល់ជំនួយ ឧបត្ថម្ភដល់កម្មករក្រីក្រ។ ទំនិញនៅផ្សារលើកនេះត្រូវបានបញ្ចុះតម្លៃជា ច្រើនបើធៀបនឹងតម្លៃទីផ្សារ អញ្ចឹងបានជាទាក់ទាញកម្មករមក ទិញយ៉ាងច្រើនកុះករណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ