សកម្មភាព​យ៉ាង​ផុល​ផុស ក្នុងទិវា​សៀវភៅនិងវប្បធម៌អានវៀតណាម ២០២៣

(VOVWORLD) - អបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមថ្ងៃទី ២១ ខែមេសា និងទិវាសៀវភៅនិងសិទ្ធនិពន្ធពិភពលោកថ្ងៃទី ២៣ ខែមេសា នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ បណ្ណាល័យជាតិវៀតណាមបានបើក “ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំ ២០២៣” ក្រោមប្រធានបទ “សៀវភៅសម្រាប់ខ្ញុំ និងសម្រាប់អ្នក”។
សកម្មភាព​យ៉ាង​ផុល​ផុស ក្នុងទិវា​សៀវភៅនិងវប្បធម៌អានវៀតណាម ២០២៣ - ảnh 1

ព្រឹត្តិការណ៍នេះសំដៅលើកតម្កើងតម្លៃរបស់សៀវភៅ លើកតម្កើងអ្នកអាន និងអ្នកចូលរួមក្នុងការសម្រាំង  ការច្នៃប្រឌិត ការបោះពុម្ព ការផ្សព្វផ្សាយ ការរក្សាទុកសៀវភៅ និងការអភិវឌ្ឍវប្បធម៌អាននៅវៀតណាម។ នៅក្នុងពិធីបើក នាយកស្តីទីបណ្ណាល័យជាតិវៀតណាម លោក Nguyen Xuan Dung បានឲ្យដឹងថា៖ “ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំនេះ នៅបណ្ណាល័យជាតិមាន សកម្មភាពវិសេសវិសាលជាច្រើន ។ មានព្រឹត្តិការណ៍ចំនួន ១០ក្នុងទិវាសៀវភៅវៀតណាម ដូចជា៖ ការតាំងពិព័រណ៍សៀវភៅ; សិក្ខាសាលាប្រធានបទ; គូរគំនូរតាមសៀវភៅ; រៀបរាប់រឿងសៀវភៅជាភាសាអង់គ្លេស; ប្រគល់សៀវភៅជូនបណ្ណាល័យនៅតំបន់ដាច់ស្រយាល...”។

នាព្រឹកថ្ងៃទី ១៩ មេសានេះដែរ នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម លេង ៥៨ Quan Su ទីក្រុងហាណូយ បានប្រព្រឹត្តទៅសកម្មភាពអបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមលើកទី ២ ឆ្នាំ ២០២៣។ កម្មវិធីបានឧទ្ទេសនាមសៀវភៅថ្មីៗជាច្រើនក្បាល ក្នុងវិស័យនានាដូចជា៖ សារព័ត៌មាន នយោបាយសង្គម ច្បាប់ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វិទ្យាសាស្ត្រជីវភាពរស់នៅ  របស់អ្នកនិពន្ធជាកម្មាភិបាល អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

នៅខេត្ត Thua Thien - Hue ក្នុងឱកាសទិវាសៀវភៅនិងវប្បធម៌អានវៀតណាម នាថ្ងៃទី ១៩ មេសានេះ នៅសារមន្ទីរវត្ថុបុរាណបរមរាជវាំង  Hue មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលបុរាណនៃបរមរាជវាំង Hue បានរៀបចំពិធីតាំងបង្ហាញសៀវភៅបុរាណដែលបានបរិច្ចាគ ជាមួយនឹងវត្ថុបុរាណ សៀវភៅបុរាណជាច្រើនក្នុងសម័យរជ្ជកាល Nguyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ