សកម្មភាពរបស់ចិននៅប្រជុំកោះHoang Sa និងTruong Sa របស់វៀតណាមគឺខុសច្បប់ទាំងស្រុង
(VOVWORLD) /  
|
លោក Le Hai Binh អ្នកនាំពាក្សក្រសួងការបរទេសវៀតណាម(រូបថតVNA) |
Vovworld-ឆ្លើយសំណួរស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនដំណើរការ
ត្រួសតា្រយប្រឡាយDuy Mong ប្រវែង១,៧គីឡូម៉ែត្រជាកោះ១ក្នុង ប្រជុំកោះHoang Saរបស់វៀតណាមនាថ្ងៃទី២៤កក្កដាអ្នកនាំពាក្សក្រសួងការបរទេសវៀតណាមលោក
Le Hai Binh បានលើកច្បាស់ថា៖វៀតណាមបានអះអាងជាច្រើនលើកជាច្រើនសារ
នូវអធិបតេយ្យភាពអំពីប្រជុំកោះHoang Sa និងTruong Sa។ សកម្មភាពទាំងឡាយរបស់
ចិននៅប្រជុំកោះHoang Sa និងTruong Saរបស់វៀតណាមគឺខុសច្បាប់និងមោឃះ
ទាំងស្រុង។ស្តីពីករណីបុរសចិន១នាក់បានវាយប្រហារនារីវៀតណាមចំនួន៥នាក់ ដោយកាំបិតធ្វើឲ្យនារីចំនួន៣នាក់ត្រូវស្លាប់និង២នាក់ទៀតរងរបួសនៅខែត្រGuǎngxī
(ចិន) លោក Le Hai Binh អះអាងថា៖ពេលទទួលបានព័ត៌មានក្រសួងការបរទេស
វៀតណាមបានបញ្ជាណែនាំភ្លាម១រំពេចបណ្តាស្ថាប័នដំណាងការទូតវៀតណាមប្រចាំ
នៅចិនជួបធ្វើការជាមួយបណ្តាស្ថាប័នមានសនត្ថកិច្ចរបស់ចិននិង ខែត្រGuǎngxī ដើម្បី
កំណត់ព័ត៌មានគេឈ្មោះរបស់ជនរងគ្រោះនិងស្នើរឲ្យមានការជួយសង្រ្គោះបន្ទាន់ជា
ដើម៊លោកមានប្រសាសន៍ថា៖“ ក្នុងថ្ងៃទី២៣កក្កដាអគ្គសងស៊ុលវៀតណាមប្រចាំនៅ
Nanning បាន ជួបធ្វើការជាមួយបណ្តាស្ថាប័នមានសនត្ថកិច្ចរបស់ ខែត្រGuǎngxi ហើយ
ស្នើ ឲ្យមានការជួយសង្រ្គោះបន្ទាន់សំរាប់ជនរងគ្រោះចំនួន២នាក់ព្រមទាំងដំណើរការ
សើបអង្កេតយ៉ាងឆាប់។ព្រឹកថ្ងៃទី២៤កក្កដាប្រធាននាយកដ្ឋានកុងស៊ុលក្រសួង
ការបរទេសវៀតណាមបានជួបប្រាស្រ័យជាមួយឯកអគ្គរដ្ឋទូតរងនៃស្ថានទូតចិនប្រចាំ
នៅក្រុងហាណូយដើម្បីផ្លាស់ប្តូរមតិអំពីបញ្ហានេះ។“
ទាក់ទិនដល់ព័ត៌មានដែលហ៊ូឡង់កំពុងឃាត់ទុកជាបណ្តោះអាសន្នគ្រឿងបរិក្ខា យោធាដែលដឹកជញ្ជូនពីវៀតណាមទៅកាន់អ៊ុយក្រែនលោក Le Hai Binh ឲ្យដឹងថា នេះជាគ្រឿងបរិក្ខាយោធា នាំទៅជួសជុល ក្នុងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការ
យោធាជាប្រពៃណីរវាងវៀតណាមជាមួយអ៊ុយក្រែន។ ទង្វើនេះជាធម្មតាហើយ
ស្របទៅនឹងច្បាប់អន្តរជាតិ។
ចំពោះការងារជួយឧបត្ថម្ភជនរងគ្រោះដោយការធ្លាក់យន្តហោះ MH 17 ដែល
ធ្លាក់នៅ ភាគខាងកើតរបស់អ៊ុយក្រែនមុននេះ លោក Le Hai Binh អះអាងថា បណ្តាស្ថាប័នតំណាងការទូតរបស់វៀតណាមនៅម៉ាឡេស៊ី អ៊ុយក្រែន និង ហ៊ូឡង់ សុទ្ធតែរួមសហការយ៉ាងជិតស្នីទជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី ដើម្បីដោះស្រាយបញ្ហាសម្រាប់ ពលរដ្ឋវៀតណាមចំនួន៣នាក់ដែលបាត់បង់ជីវិត
ក្នុងជើងហោះហើនេះ៕
-VOVWORLD