សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅឥណ្ឌា
(VOV)_នាថ្ងៃទី ២០ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណះប្រតិភូ វៀតណាម បានទៅកាន់ទីក្រុង New Delhi ឥណ្ឌា ចាប់ផ្តើមដំណើរទស្សនិកិច្ច ចូលរួមសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ឆ្នាំនៃការ
បង្កើតទំនាក់ទំនងសន្ទនា អាស៊ាន- ឥណ្ឌា តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រី
ឥណ្ឌា Manmohan Singh។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung(http://tintuc.vnn.vn) |
នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយប្រធានគណះប្រតិភូ បណ្ដាប្រទេសអាស៊ាន បានចូលរួម កិច្ចប្រជុំបេញអង្គ សន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនា អាស៊ាន- ឥណ្ឌា ។ គណះប្រតិភូវៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និ
សីទលើកនេះ ជាមួយទិសស្លោក÷ “សកម្ម ម្ចាស់ការ និងទទួលខុសត្រូវ “ បន្តជំរុញ
ទំនាក់ទំនងសន្ទនា អាស៊ាន -ឥណ្ឌា អភិវឌ្ឍន៍ជាក់ស្ដែង និងប្រសិទ្ធភាពជាង ។
មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញទៅសាក់សួរសុខទុក្ខ
និងជួបសន្ទនា ជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូតវៀតណាម និងដំណាងសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅ និងរៀនសូត្រនៅឥណ្ឌា។ ថ្លែងមតិនៅទីនេះ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷
“ ឆ្នាំ២០១២នេះ វៀតណាម ឥណ្ឌាអាចទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក និង ៧ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥។ ប៉ុន្តែ តំលៃប្រាក់នាំចូលហួសកំរិតច្រើនណាស់។ ឥឡូវនេះ យើងត្រូវជំរុញពាណិជ្ជកម្ម
ទ្វេភាគី ប៉ុន្តែ ក៏ត្រូវយកចិត្តទុកដាក់ ដល់ការបើកទូលាយបន្ថែម ទីផ្សារទំនិញវៀតណាម ចូលមកឥណ្ឌា។ ទន្ទឺមនឹងនោះ ជំរុញការវិនិយោគទៀតផង៕”