សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅឥណ្ឌា
(VOV)_បន្តសកម្មភាព ក្នុងកម្មវិធី នៃសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍
លើកទី ២០ ឆ្នាំ នៃទំនាក់ទំនងសន្ទនា អាស៊ាន -ឥណ្ឌា នាថ្ងៃទី ២១ ធ្នូ នៅទីក្រុង
New Delhi ( ឥណ្ឌា ) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយប្រធានគណះប្រតិភូ នៃបណ្ដាប្រទេសអាស៊ាន និងនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan
Singh អញ្ជើញចូលរួមពិធីបង្ហូតទង់ជាតិ ក្រុមរថយន្តដង្ហែរក្បួន អាស៊ាន-ឥណ្ឌា។ កម្ម
វិធីដង្ហែរក្បួនរថយន្ត អាស៊ាន-ឥណ្ឌានេះ សំដៅរួមចំណែករឹតបណ្តឹងចំណងសាមគ្គី
ភាព រវាងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយ ឥណ្ឌា។ទន្ទឹមនឹងនោះ បង្កលក្ខណះ ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងលាយ។
|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅ សន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ឆ្នាំ ទំនាក់ទំនងសន្ទនា អាស៊ាន -ឥណ្ឌា (http://nguyentandung.org) |
មុនពេលចាក់ចេញពីទីក្រុង New Delhi ត្រឡប់មកប្រទេសវិញ នារសៀលថ្ងៃទី
២១ ធ្នូ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
មានជំនួបសន្តនាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh ។ នៅក្នុងជំនួបសន្ទនានោះ នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្ដែងការពេញចិត្តចំពោះ បណ្ដាការអភិវឌ្ឍន៍យ់ាង សកម្ម នៃទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ
និងអះអាងថា÷បន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយះពេលខាងមុខ ។ នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានឯកភាព អំពីការរួមសហការ និង កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធនៅបណ្ដាវេទិការ អន្តរជាតិនិងក្នុងតំបន់ និងអះអាងពីសារះសំខាន់ នៃការរក្សារ
សន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍លើសមុទ្រខាងកើត …។ល៕